ព័ត៌មាន
ទូតកម្ពុជាប្រចាំនៅជប៉ុន បញ្ជាក់ជូនអគ្គនាយកផ្នែកកិច្ចការអន្តរជាតិនៃសភាជាន់ខ្ពស់ជប៉ុនពីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយថៃ
ភ្នំពេញ៖ ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានបញ្ជាក់ជូនឯកឧត្តម Kokudo MORI អគ្គនាយកផ្នែកកិច្ចការអន្តរជាតិនៃសភាជាន់ខ្ពស់ជប៉ុនពីការសម្រេចចិត្តរបស់កម្ពុជាក្នុងការផ្តួចផ្តើមដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីប្រទេសថៃបានដកខ្លួនចេញពីអនុស្សរណៈយោគយល់គ្នាឆ្នាំ ២០០១ ស្តីពីកិច្ចសហប្រតិបត្តិការសមុទ្រ។ ការបញ្ជាក់នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយអគ្គនាយកផ្នែកកិច្ចការអន្តរជាតិនៃសភាជាន់ខ្ពស់ជប៉ុននៅទីក្រុងតូក្យូ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។
នៅក្នុងជំនួប ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយជម្លោះតាមរយៈការសន្ទនា ការទូត និងច្បាប់អន្តរជាតិ។ ហើយក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់កម្ពុជាចំពោះការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយប្រទេសថៃ។ ជាមួយគ្នានេះ ឯកឧត្តម ជុំ សុន្ទរី បានប្រគល់ជូនឯកឧត្តម MORI នូវលិខិតអញ្ជើញរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញឯកឧត្តម Masakazu SEKIGUCHI ប្រធានសភាជាន់ខ្ពស់ជប៉ុន ចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញនៅខែសីហា ឆ្នាំ២០២៦។
ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងក្តីសង្ឃឹមយ៉ាងស្មោះស្ម័គ្ររបស់កម្ពុជាថា ឯកឧត្តម SEKIGUCHI ប្រធានសភាជាន់ខ្ពស់ នឹងអាចអញ្ជើញចូលរួមសន្និសីទនេះ។ ឯកឧត្តមបានកត់សម្គាល់ថា ការចូលរួម របស់ជប៉ុននឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចពិភាក្សា និងបង្ហាញបន្ថែមទៀតអំពីការប្តេជ្ញាចិត្តយូរអង្វែង របស់ជប៉ុនចំពោះការទូតសភា កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការលើកកម្ពស់សន្តិភាព និងស្ថិរភាព។
ក្នុងជំនួប ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ពីការអភិវឌ្ឍវិជ្ជមានជាបន្តបន្ទាប់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន។ ឯកឧត្តមក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការយ៉ាង ជិតស្និទ្ធជាមួយសភាជាន់ខ្ពស់ និងស្ថាប័នជប៉ុនផ្សេងទៀត ដើម្បីពង្រឹងមិត្តភាព និងភាពជាដៃគូយូរអង្វែង រវាងប្រទេសទាំងពីរបន្ថែមទៀត។
ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនឯកឧត្តមអគ្គនាយក MORI អំពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឧក្រិដ្ឋកម្មតាមប្រព័ន្ធ ព័ត៌មានវិទ្យា និងទម្រង់ផ្សេងទៀតនៃឧក្រិដ្ឋកម្មឆ្លងដែនមានការរៀបចំ។ ឯកឧត្តមបានសង្កត់ធ្ងន់លើ គោលនយោបាយមិនអត់ឱនរបស់កម្ពុជាចំពោះសកម្មភាពឧក្រិដ្ឋកម្មបែបនេះ និងបានគូសបញ្ជាក់ពីវិធាន ការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងជិតស្និទ្ធរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជំនួបបានបញ្ចប់ដោយភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការពង្រឹងការផ្លាស់ប្តូរសភា និងកិច្ច សហប្រតិបត្តិការស្ថាប័នរវាងព្រឹទ្ធសភាកម្ពុជា និងសភាជាន់ខ្ពស់ជប៉ុន៕ អត្ថបទ៖ វង្ស សុភាព




-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ