ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងដើរចំចំណុចខ្លាំង ដែលនាំឲ្យកម្ពុជាអភិវឌ្ឍក្រោយឆ្នាំ២០៣០ ផ្អែកលើ កសិ-ឧស្សាហកម្មនិងធនធានរ៉ែ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា សម្តេចតេជោគិតថា កម្ពុជាកំពុងដើរចំចំណុចខ្លាំង ដែលនាំឲ្យកម្ពុជាអភិវឌ្ឍក្រោយឆ្នាំ២០៣០ ផ្អែកលើវិស័យកសិឧស្សាហកម្ម និងធនធានរ៉ែ។
ការលើកឡើងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សានិងថ្នាក់ដឹកនាំនៃមន្ទីរអង្គភាពនានានៅក្នុងខេត្តមណ្ឌលគិរីនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦នេះ។
សម្តេចតេជោបានថ្លែងការចាប់អារម្មណ៍ថា តាមរបាយការណ៍របស់ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី សម្តេចបានទាញចំំណាប់អារម្មណ៍មួយចំនួន ក្នុងនោះអរគុណចំពោះមិត្តចិនដែលបានផ្តល់ហេដ្ឋារចនាសម្ព័ន្ធក្នុងការតភ្ជាប់ ពីខេត្តក្រចេះទឹកដីស្រុកស្នួល មកកាន់ខេត្តមណ្ឌលគិរី និងតភ្ជាប់ទៅកាន់ខេត្តរតនគិរី ដែលមានការតភ្ជាប់ប្រទាក់ក្រឡា ហើយនិង បានជួយកម្ពុជាតភ្ជាប់ជាមួយប្រទេសជិតខាងដែរ។
សម្តេចតេជោលើកឡើងថា អ្វីដែលជាមោទនភាពនោះ តាមរបាយការណ៍ផ្ទៃដីកៅស៊ូនៅខេត្តមានចំនួន៤៣៩១២ហិចតា ដែលបានចៀរជ័រហើយចំនួន២ម៉ឺន២ពាន់ហិចតា។ នេះដូចអ្វីដែលសម្តេចធ្លាប់ព្យាករណ៍គឺចំការកៅស៊ូនៅស្រុកខ្មែរ អាចនឹងឡើងដល់កន្លះលានហិចតា នៅពេលបូកបញ្ចូលគ្រប់ខេត្តចូលគ្នា។ ក្រៅពីនេះក៏មានដំណាំចំការស្វាយចន្ទីដែរ ដែល
សម្តេចគិតថា កម្ពុជាកំពុងដើរចំចំណុចខ្លាំង ដែលនាំឲ្យកម្ពុជាអភិវឌ្ឍក្រោយឆ្នាំ២០៣០ ក្នុងនោះទី១យើងអាចទាញយកប្រយោជន៍ពីវិស័យ-កសិឧស្សាហ៍ និងទី២ ធនធានរ៉ែ ខណៈបច្ចុប្បន្ននៅមណ្ឌលគិរីអាចផលិតមាសបាន១៨តោនមាសហើយ និងនៅមានកន្លែងផ្សេងៗទៀត ដែលកម្ពុជាមិនទាន់បានទាញនូវធនធានធម្មជាតិមកប្រើនោះទេ គឺទាញប្រើមានកម្រិតតិចតួចណាស់ បើប្រៀបធៀបនឹងធនធានរ៉ែដែលយើងមាន។ សម្តេចបន្តថាវិស័យកសិឧស្សាហកម្ម នឹងក្លាយជាមុខព្រួញសេដ្ឋកិច្ចដ៏ខ្លាំង។ ដែលសម្តេចនៅតែបន្តនិយាយថាភូមិភាគឥសាន្តនឹងក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ នៅក្នុងដំណាក់កាលណាមួយ ដែលប៉ូលសេដ្ឋកិច្ចទី៤នៅឥសាន្តទិស មានខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងអាចភ្ជាប់ជាមួយខេត្តព្រះវិហារ ផ្អែកលើវិស័យកសិ-ឧស្សាហកម្ម និងធនធានរ៉ែ។
សម្តេចតេជោបញ្ជាក់ទៀតថា ប៉ូលសេដ្ឋកិច្ចទី១នៅរាជធានីភ្នំពេញ ប្រមូលផ្តុំគ្រប់បែបយ៉ាង ប៉ូលទី២នៅខេត្តព្រះសីហនុ ប្រមូលផ្តុំដោយការដឹកជញ្ជូន និងឧស្សហកម្ម ប៉ូលទី៣នៃសេដ្ឋកិច្ចនៅខេត្តសៀមរាបផ្អែកលើទេសចរណ៍ ហើយប៉ូលទី៤ នៅភូមិភាគឥសាន្ត ផ្តោតលើកសិ-ឧស្សាហកម្ម និងធនធានរ៉ែ ហើយនឹងមានផ្នែកមួយនៃវិស័យទេសចរណ៍ដែរ។
សម្តេចបន្តថា នៅពេលខាងមុខសក្កានុពលនៃខេត្តមណ្ឌលគិរីនឹងខ្លាំង ប៉ុន្តែត្រូវមានរបៀបអភិវឌ្ឍអោយបានត្រឹមត្រូវ ត្រូវគិតអោយបានដិតដល់ ពិសេសលើបញ្ហាព្រៃសហគមន៍ ព្រៃត្រូវការពារ របស់បងប្អូនជនជាតិដើមភាគតិច។
សូមបញ្ជាក់ថា ចំពោះវិស័យកសិកម្ម កសិ-ឧស្សាហកម្ម គឺខេត្តមណ្ឌលគិរី គឺជាខេត្តមួយដែលមានផ្ទៃដី ធំទូលាយ ដីសំបូរទៅដោយជីជាតិអំណោយសម្រាប់ដំណាំកសិកម្ម កសិ-ឧស្សាហកម្ម ជាពិសេស ដំណាំកៅស៊ូ ស្វាយចន្ទីរ និងដំណាំសំខាន់ៗជាច្រើនទៀត ក្នុងនោះផ្ទៃដីកៅស៊ូ មានប្រមាណ ៤៣ ៩១២ហិកតា ក្នុងនោះផ្ទៃដីកៅស៊ូចៀរជ័រប្រមាណ ២២ ៧៨៦ហិកតា បរិមាណផល ជ័រកៅស៊ូប្រមាណ ២៩ ៣០៤តោន, ដំណាំស្វាយចន្ទី មានប្រមាណ ១១ ១៦៥ហិកតា បរិមាណ ផលសរុប ១០ ៣២៨តោន, ដំណាំម្រេច ប្រមាណ ១ ៣៥៨ហិកតា បរិមាណផលសរុប ៣ ៣៣៦ តោន កាហ្វេប្រមាណ ៦២៧ហិកតា បរិមាណផលសរុប ១ ២៤៧តោន ដំណាំបន្លែប្រមាណ ៦៣៣ ហិកតា បរិមាណផលសរុប ៧ ០២៧តោន រួមទាំងដំណាំឧស្សាហកម្ម និង ដំណាំរួមផ្សំដទៃទៀត។ បច្ចុប្បន្ននេះ មានក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្មសរុបចំនួន ២៥ក្រុមហ៊ុន លើផ្ទៃដីសរុប ចំនួន ១៤៧.០១៣,០៥ហិកតា ដែលភាគច្រើនបានវិនិយោគលើការដាំដុះដំណាំ កៅស៊ូ និង ដំណាំសំខាន់ៗជាច្រើនទៀត ។ ការវិនិយោគលើវិស័យរ៉ែទូទាំងខេត្តសរុបចំនួន ១៨ក្រុមហ៊ុន ស្មើនឹង ២១អាជ្ញាប័ណ្ណ ។ បច្ចុប្បន្ននេះ មានក្រុមហ៊ុន រឺណេសង់ មីណឺរ៉ល ខេមបូឌា លីមីធីត បានធ្វើអាជីវកម្មចម្រាញ់ រ៉ែមាស ជាផ្លូវការចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន ទទួលបានលទ្ធផល ដោយ ចម្រាញ់រ៉ែមាសបានចំនួនប្រមាណជាង ១៨តោនមាស៕





















-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ