ព័ត៌មាន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងអភិវឌ្ឍមូលដ្ឋានឡូជីស្ទិកសំខាន់ៗចំនួន ១១កន្លែងនៅទូទាំងប្រទេស
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងតែទាក់ទាញនូវការវិនិយោគបន្ថែមទៀតលើការរៀបចំប្រព័ន្ធភស្តុភារកម្មកម្ពុជា ឬឡូជីស្ទីកកម្ពុជាឱ្យមានការរីកចម្រើន ខណៈគម្រោងបង្កើតចំនួន១១កន្លែងនូវទូទាំងប្រទេស។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាល មានផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ដែលភស្តុភារកម្ម គឺជាមជ្ឈមណ្ឌលនៃការចែកចាយទំនិញដែលអាចជួយសម្រួលបង្កើតសេដ្ឋកិច្ចជាតិ ហើយរដ្ឋាភិបាលមានគម្រោងកបង្កើតឡើងនូវមណ្ឌលភស្តុភារកម្មនេះចំនួន១១ កន្លែងនៅតាមបណ្ដាខេត្តទូទាំងប្រទេសកម្ពុជា។
បើតាមការបញ្ជាក់របស់សម្ដេចធិបតី រាជរដ្ឋាភិបាលកម្ពុជា មានផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣», រាជរដ្ឋាភិបាលនឹងអភិវឌ្ឍមូលដ្ឋានឡូជីស្ទិកសំខាន់ៗ ចំនួន ១១ កន្លែង នៅទូទាំងប្រទេស រួមមាន៖ (១) មជ្ឈមណ្ឌលឡូជីស្ទីកភ្នំពេញ, (២) មជ្ឈមណ្ឌលឡូជីស្ទីកព្រះសីហនុ, (៣) សួនឡូជីស្ទីកបាវិត, (៤) សួនឡូជីស្ទិកប៉ោយ ប៉ែត, (៥) មណ្ឌលឡូជីស្ទិកសៀមរាប, (៦)មណ្ឌលឡូជីស្ទិកកំពត, (៧)មណ្ឌលឡូ ជីស្ទិកកំពង់ចាម, (៨) មណ្ឌលឡូជីស្ទីកបាត់ដំបង, (៩) មណ្ឌលឡូជីស្ទីក ពោធិ៍សាត់, (១០) មណ្ឌលឡូជីស្ទីកបន្ទាយមានជ័យ, និង (១១) មណ្ឌលឡូជីស្ទីក កំពង់ធំ។
សូមបញ្ជាក់ដែរថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តគម្រោង មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PPLC) អភិវឌ្ឍន៍លើផ្ទៃដីជិត ១០០ ហិកតា នៅតំបន់ទំនប់កប់ស្រូវ រាជធានីភ្នំពេញ ដែលជាចំណុចយុទ្ធសាស្ត្រតភ្ជាប់ផ្លូវគោក ផ្លូវដែក និងផ្លូវទឹក។ មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (SPLC)៖ ការពង្រីកសមត្ថភាពកំពង់ផែស្វយ័ត និងការបង្កើតតំបន់ភ័ស្តុភារកម្មទំនើប ដើម្បីគាំទ្រដល់ការនាំចេញ-នាំចូលតាមផ្លូវសមុទ្រ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលកម្ពុជាបន្តពិភាក្សាជាមួយដៃគូបរទេស (ដូចជា ក្រុមហ៊ុនមកពីប្រទេសជប៉ុន) លើការអភិវឌ្ឍប្រព័ន្ធផ្លូវដែក ការដឹកជញ្ជូនទំនិញ និងការគ្រប់គ្រងប្រព័ន្ធភ័ស្តុភារកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់៕














-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ