ព័ត៌មាន
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦
នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយ ប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦ និងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានទី២, ឯកឧត្តម អនុប្រធាន, ឯកឧត្តម ទីប្រឹក្សា និងអគ្គលេខាធិការ អគ្គលេខាធិការរង រួមទាំងប្រធាននាយកដ្ឋាន និងមន្រ្តី។ ឯកឧត្តម ទេសរដ្ឋមន្រ្តីមានប្រសាសន៍ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំធ្វើការបូកសរុបរបាយការណ៍ ស្តីពីសកម្មភាពការងាររបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយសំដៅពង្រឹងអភិបាលកិច្ចហានិភ័យគ្រោះមហន្តរាយ, ការវិនិយោគទៅក្នុង ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ សម្រាប់ភាពធន់ និងការបង្កើនការត្រៀមរៀបចំសម្រាប់ការឆ្លើយតប និងការស្តារឡើងវិញគ្រោះមហន្តរាយ ដែលដឹកនាំអនុវត្ត និងសម្របសម្រួលដោយតាមក្រសួង-ស្ថាប័ន លេខាធិការរដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។
ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ក្នុងរយៈពេល៦ខែដំបូង ឆ្នាំ២០២៦ ព្រះរាជាណាចក្រកម្ពុជា បានជួបប្រទះការប្រែប្រួលអាកាសធាតុតាមលក្ខណៈរដូវកាលជាបន្តបន្ទាប់ ដោយឆមាសទី១នេះ គ្របដណ្តប់លើរដូវកាលចំនួនពីរ គឺ រដូវប្រាំង និង រដូវវស្សា។
ក្នុងអំឡុងរដូវប្រាំង ចាប់ពីខែមករាដល់ខែមេសា ប្រទេសកម្ពុជាទទួលរងឥទ្ធិពលពីអាកាសធាតុក្តៅ និងស្ងួត ដោយសីតុណ្ហភាពនៅតំបន់មួយចំនួនបានកើនឡើងខ្ពស់ជាងមធ្យមភាគប្រចាំឆ្នាំ។ ចាប់ពីខែឧសភា និងខែមិថុនា កម្ពុជាបានចាប់ផ្តើម ទទួលឥទ្ធិពលពីខ្យល់មូសុងនិរតី និងភ្លៀងកក់ខែ ដែលជាសញ្ញានៃការចូលមកដល់នៃរដូវវស្សា បង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយ និងអាកាសធាតុមិនស្ថិតស្ថេរនៅតាមតំបន់ជាច្រើន។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា ទាក់ទងនឹងស្ថានភាពគ្រោះមហន្តរាយ ក្នុងអំឡុងរដូវប្រាំង បានកើតមានករណី អគ្គីភ័យ ជាច្រើននៅទូទាំង ប្រទេស ដែលបណ្តាលឱ្យខូចខាតលំនៅឋាន ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ កត្តាសំខាន់ៗដែល បង្កើនហានិភ័យអគ្គីភ័យរួមមាន សីតុណ្ហភាពខ្ពស់ អាកាសធាតុស្ងួត ការប្រើប្រាស់ប្រភពភ្លើងដោយខ្វះការប្រុងប្រយ័ត្ន និង ការឆាបឆេះនៅតំបន់ព្រៃ និងដីស្រែ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងទៀតថា ចំណែកនៅដំណាក់កាលផ្លាស់ប្តូរពីរដូវប្រាំងចូលរដូវវស្សា និងក្នុងអំឡុងពេលមានភ្លៀងកក់ខែ បានកើតមានករណី ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ជាបន្តបន្ទាប់នៅតាមបណ្តារាជធានី-ខេត្ត មួយចំនួន ដែលបណ្តាលឱ្យមានការខូចខាតផ្ទះសម្បែង សាលារៀន និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ព្រមទាំង បង្កឱ្យមានអ្នក រងរបួស និងបាត់បង់ជីវិតក្នុងករណីមួយចំនួនផងដែរ។
ដោយឡែក គោលបំណងពិនិត្យលើការអនុវត្តផែនការសកម្មភាពជាតិសម្រាប់ ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ២០២៤-២០២៨ ដោយផ្តោតលើការលើកកម្ពស់ចំណេះដឹងអំពីការកាត់បន្ថយ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការពង្រឹងអភិបាលកិច្ចហានិភ័យគ្រោះមហន្តរាយ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការជំរុញ និងពង្រឹងការអនុវត្តសកម្មភាព ដើម្បីលសាងសមត្ថភាពសម្រាប់ការត្រៀមបង្ការ ការត្រៀមចំការឆ្លើយតបសង្គ្រោះបន្ទាន់ និងការស្តារឡើងវិញក្រោយគ្រោះមហន្តរាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ខណៈជាលទ្ធផល សកម្មភាពសំខាន់ៗជាច្រើនត្រូវបានអនុវត្ត និងសម្រេចបាន ប្រកបដោយប្រសិទ្ធភាព៕
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣