កីឡា
មន្ដ្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ប្ដេជ្ញាជំរុញសកម្មភាពកីឡាទេសចរណ៍ ដើម្បីផ្សព្វផ្សាយពីតំបន់បេតិកភណ្ឌ
ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានប្ដេជ្ញាបន្ដជំរុញសកម្មភាពកីឡាគ្រប់រូបភាព ដើម្បីរួមចំណែកលើកកម្ពស់សុខភាពសាធារណៈផង និងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ផង ពិសេសតំបន់ប្រាង្គប្រាសាទបុរាណ ដែលជាសម្បត្តិបេតិភណ្ឌ ពិភពលោកតែម្ដង។

ការប្ដេជ្ញានេះ បន្ទាប់ពីក្រសួង សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ អាជ្ញាធរ និងវិស័យឯកជន រួមគ្នារៀបចំព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គនៅប្រាសាទសំបូរព្រៃគុក ដោយជោគជ័យ កាលពីថ្ងៃទី៥ ខែកក្កដាកន្លងទៅ ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ៨ កក្កដា ២០១៧ – ៨ កក្កដា ២០២៦) ក្រោមវត្តមានឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពីមន្ដ្រី និងកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណ ២ពាន់នាក់។
ឯកឧត្តម វ៉ាហេង ដាវុធ បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពព្រឹត្តិការណ៍កីឡាទេសចរណ៍មួយនេះ ដែលបានចូលរួមផ្សព្វផ្សាយពីតំបន់ប្រាសាទសំបូរព្រៃគុក និងសហគមន៍ ហើយឯកឧត្តមសង្ឃឹមថា ក្រោយព្រឹត្តិការណ៍ នឹងមានភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិ បានស្គាល់កាន់តែទូលំទូលាយ ហើយចូលរួមធ្វើដំណើរកម្សាន្ដកាន់តែច្រើន ដូចអ្វីដែលក្រសួងធ្លាប់បានរៀបចំនៅខេត្តផ្សេងៗ។ ការណ៍នេះ ឯកឧត្តមបានប្ដេជ្ញានឹងជំរុញសកម្មភាពកីឡាទេសចរណ៍នេះជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយពីតំបន់បេតិកភណ្ឌ និងតំបន់ទេសចរណ៍នានានៅកម្ពុជា។
ទន្ទឹមជាមួយគ្នាលោកស្រី សូ សុគន្ធារី ដែលបានចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះ បានសម្ដែងក្ដីរីករាយ ចំពោះគំនិតផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើង ដើម្បីនាំសារពិតពីសម្រស់ធម្មជាតិ និងប្រាសាទដ៏ស្រស់ស្អាត ក្នុងរដូវកាលបៃតង ទៅដល់ប្រជាពលរដ្ឋ ឲ្យបានឃើញ និងទាក់ទាញចំណាប់អារម្មណ៍មកលេងកម្សាន្ដកាន់តែច្រើន។
ទន្ទឹមជាមួយការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះដែរ សម្រាប់កីឡាករ-កីឡាការិនីទទួលបានជ័យលាភី លើវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ និង ២១គីឡូម៉ែត្រ ក៏ទទួលបានរង្វាន់ និងវត្ថុអនុស្សាវរីយ៍។ ឆ្លៀតឱកាសនោះ ឯកឧត្តម ហួត ហាក់ ក៏បានប្រគល់កង់ និងសម្ភារៈសិក្សាមួយចំនួន ដល់សិស្សានុសិស្សខ្វះខាតចំនួន ៥០កង់ ដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន Rinnai ចំនួន ៤០កង់ និងកម្សាន្ដកំពតរីស៊តចំនួន ១០កង់ផងដែរ។
ក្នុងនាមគណៈកម្មការរៀបចំ ឯកឧត្តម វ៉ាហេង ដាវុធ បានអរគុណចំពោះថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ ដែលបានសហការរៀបចំព្រឹត្តិការណ៍ទាំងមូល ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ព្រមទាំងវិស័យឯកជនទាំងអស់ ដែលបានចូលរួមសហការឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គនៅប្រាសាទសំបូរព្រៃគុក ឆ្នាំ២០២៦ នេះ៕ អត្ថបទ លី ឈុនឡា











-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣