ព័ត៌មាន
កម្ពុជាចូលរួមជាមួយប្រទេសជាង១៧០ ដើម្បីកំណត់ទិសដៅអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសាកល
ហ្សឺណែវ៖ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកវិស័យឌីជីថល និងតំណាងមកពី ១៧០ប្រទេស និងអង្គការអន្តរជាតិនានា ប្រមាណ៤០០០នាក់ បានជួបជុំគ្នាក្នុង “ពិធីសម្ពោធកិច្ចសន្ទនាសកលស្ដីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិត”។ តបតាមការអញ្ជើញរបស់ ឯកឧត្ដម Antonio Gutierres អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមអគ្គលេខាធិការអង្គការសហប្រជាជាតិ និងតំណាងប្រទេសអែលសាលវ៉ាដ័រនិងអេស្តូនីជាសហប្រធាន។
បញ្ញាសិប្បនិម្មិតមានសក្ដានុពលធំធេងក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម តែក៏នាំមកនូវហានិភ័យជាច្រើនផងដែរ។ គណៈវិទ្យាសាស្ត្រឯករាជ្យអន្តរជាតិលើបញ្ញាសិប្បនិម្មិត ដែលមានសមាជិក ៤០រូប ជាអ្នកជំនាញមកពីជុំវិញពិភពលោក បានរាយការណ៍ជូនតំណាងរដ្ឋសមាជិក នូវលទ្ធផលនៃការសិក្សារបស់ខ្លួនអំពីបញ្ញាសិប្បនិម្មិត ដោយបង្ហាញយ៉ាងច្បាស់ថា បញ្ញាសិប្បនិម្មិតកំពុងអភិវឌ្ឍលឿនជាងសមត្ថភាពគ្រប់គ្រង ហើយសមត្ថភាពនេះប្រមូលផ្ដុំក្នុងប្រទេសមួយចំនួនតូច ខណៈផលប៉ះពាល់អាចជះឥទ្ធិពលដល់គ្រប់ប្រទេសជុំវិញពិភពលោក។ គណៈវិទ្យាសាស្ត្រអំពាវនាវឱ្យបណ្ដារដ្ឋសមាជិកធ្វើការសម្រេចចិត្តជានយោបាយឱ្យបានរួសរាន់ ដើម្បីធានាថាបញ្ញាសិប្បនិម្មិតបម្រើប្រយោជន៍របស់មនុស្សជាតិ។
ក្នុងនាមតំណាងកម្ពុជា ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងដោយផ្ដោតលើចំណុចសំខាន់ៗដូចខាងក្រោម៖
(១) អភិបាលកិច្ចបញ្ញាសិប្បនិម្មិត ត្រូវផ្ដោតលើការគាំទ្រសក្ដានុពលវិជ្ជមាន ដើម្បីជំរុញនវានុវត្តន៍ ពង្រីកលទ្ធភាពប្រើប្រាស់ និងកសាងទំនុកចិត្ត។
(២) ដើម្បីកសាងទំនុកចិត្ត អភិបាលកិច្ចត្រូវឆ្លើយតបនឹងហានិភ័យ ឆ្លើយតបទាន់សភាពការណ៍ និងសំឡឹងមើលទៅមុខ ដោយត្រូវទប់ស្កាត់មុនផលប៉ះពាល់មកដល់ ក្នុងករណីចាំបាច់។
(៣) ស្របតាមនិន្នាការអាស៊ាន កម្ពុជានឹងធ្វើអភិបាលកិច្ចបញ្ញាសិប្បនិម្មិតដោយឈរលើគោលការណ៍ និងចាត់ទុកវិស័យឯកជន គ្រឹះស្ថានអប់រំស្រាវជ្រាវ សង្គមស៊ីវិល និងប្រជាពលរដ្ឋជាដៃគូដ៏សំខាន់។
(៤) សហគមន៍អន្តរជាតិត្រូវសហការលើការកសាងសមត្ថភាពជូននិយ័តករ ចែករំលែកព័ត៌មាន អំពីការវិវឌ្ឍថ្មីៗ និងចែករំលែកបទពិសោធនិយ័តកម្មនិងការតាមដានឧប្បត្តិហេតុបញ្ញាសិប្បនិម្មិត។
(៥) កម្ពុជាអំពាវនាវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាសហការយ៉ាងពិតប្រាកដជាមួយបណ្ដារដ្ឋាភិបាល ដើម្បីធ្វើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត។





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣