ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបន្តអំពាវនាវគ្រប់ភាគីពាក់ព័ន្ធចូលរួមយុទ្ធនាការផលិតផលជាតិ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបាននិងកំពុងខិតខំផ្សព្វផ្សាយផលិតផលក្នុងស្រុកឱ្យចូលទៅលក់នៅក្នុងតាមបណ្តាផ្សារទំនើបតូចធំនានានៅទូទាំងប្រទេស តាមរយៈយុទ្ធនាការផលិតផលជាតិ #MadeInCambodia ដោយក្រសួងបន្តអំពាវនាវដល់វិស័យឯកជនបន្តចូលរួមបន្ថែមទៀត ដើម្បីបើកទីផ្សារឱ្យផលិតផលរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) កាន់តែរីកធំឡើង។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញក្តីរីករាយដែលបានឃើញវិស័យឯកជនបានចូលរួមយ៉ាងផុលផុសក្នុងការជំរុញផ្សព្វផ្សាយផលិតផលជាតិ តាមរយៈយុទ្ធនាការផលិតផលជាតិ #MadeInCambodia ដែលក្រសួងពាណិជ្ជកម្មបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ យុទ្ធនាការនេះ មានគោលបំណងដើម្បីជំរុញឱ្យផលិតផលខ្មែរដែលមានគុណសម្បត្តិគ្រប់គ្រាន់ បានចុះបញ្ជីនិងអនុលោកភាពស្តង់ដារ អាចមានលទ្ធភាពឈានជើងចូលទៅដាក់តាំងលក់ក្នុងផ្សារទំនើបនានា ដែលមានវត្តមាននៅទូទាំងប្រទេស។
លោកជំទាវរដ្ឋមន្រ្តី បានកត់សម្គាល់ឃើញថា កាលពីចាប់ផ្តើមយុទ្ធនាការនេះដំបូងមានផ្សារទំនើប ម៉ាត និងមីនីម៉ាតនានា នៅតាមបណ្តារាជធានី-ខេត្ត បានចូលរួមចំនួនតែជាង ៣០០ទីតាំងប៉ុណ្ណោះ ប៉ុន្តែ រហូតមកដល់ពេលនេះ ចំនួននេះ បានកើនដល់ជាង ៦៣១ទីតាំង ដោយចំនួននេះ បានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ។ លោកជំទាវរដ្ឋមន្រ្តី ថ្លែងដូចនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលចែកចាយផលិតផលខ្មែរ “ផ្សារខ្មែរ MSME HUB (ទួលពង្រ)” កាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។
ក្រសួងពាណិជ្ជកម្ម រំពឹងថា ការចូលរួមគ្រប់ភាគីពាក់ព័ន្ធ នឹងជួយពង្រីកទីផ្សារផលិតផលខ្មែរ បង្កើនភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម, លើកកម្ពស់តម្លៃបន្ថែមនៃផលិតផលក្នុងស្រុក, និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ យុទ្ធនាការ #MadeInCambodia មានរយៈពេលមួយឆ្នាំពេញ ដែលគ្រោងនឹងបិទបញ្ចប់នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៧ ខាងមុខនេះ៕
អត្ថបទ៖ ធូ វិរៈ
















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣