ព័ត៌មាន
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងចុះពិនិត្យតំបន់ព្រំដែនកម្ពុជាដែលថៃរំលោភកាន់កាប់ ដោយខុសច្បាប់
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃប្រទេសម៉ាឡេស៊ីអមដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញទៅកាន់តំបន់ព្រំដែននៅច្រកបឹងត្រកួន នៅខេត្តបន្ទាយមានជ័យ ដើម្បីចុះទៅពិនិត្យមើលសភាពការណ៍ជាក់ស្តែងដែលភាគីថៃរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងនៃកងយោធពលខេមរភូមិន្ទ បានប្រាប់ BTV ថា ដំណើរទស្សកិច្ចរបស់អគ្គមេបញ្ជាការ នៃកងទ័ពម៉ាឡេស៊ីនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអ្វេភាគីរវាងកងទ័ពកម្ពុជា និងម៉ាឡេស៊ី និងចុះទៅសួរសុខទុក្ខកម្លាំង AOT របស់ម៉ាឡេស៊ីប្រចាំការនៅព្រំដែន និងចុះទៅមើលសភាពការនៅព្រំដែន និងជួបថ្នាក់ដឹកនាំកម្ពុជាមួយចំនួនផងដែរ។
តបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។
អ្នកនាំពាក្យ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
នាយឧត្តមសេនីយ៍ វង្ស ពិសេន និងអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងមានជំនួបទ្វេភាគី សំដៅដាក់ចេញនូវវិធានការសកម្មភាព ដើម្បីជំរុញនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានកន្លងទៅរវាងកងទ័ពនៃប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចនេះ គឺជាជំហានថ្មីដ៏សំខាន់មួយទៀតដែលគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ អគ្គមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការ៕ អត្ថបទ៖ វង្ស សុភាព




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣