ព័ត៌មាន
កម្ពុជានាំចេញអង្ករជាង ៦៣ម៉ឺនតោន ទទួលបានចំណូលជាង ៣៦៧លានដុល្លារ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦
ភ្នំពេញ៖ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៣០ ៣១៩ តោនទៅកាន់ទីផ្សារអន្តរជាតិ ក្នុងឆមាសទី១ ឆ្នាំ២០២៦ កើនឡើង ៦២.៨៤% ខណៈប្រាក់ចំណូលទទួលបានពីការនាំចេញអង្ករសម្រេចបានជាង ៣៦៧ លានដុល្លារអាមេរិក កើនឡើង ២៩.៥២% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។
សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុនចំនួន ៦០ បាននាំចេញអងង្ករទៅកាន់គោលដៅចំនួន ៦៤ ជុំវិញពិភពលោក។ សហភាពអឺរ៉ុបគឺជាផ្សារចម្បងជាងសម្រាប់អង្ករកម្ពុជា ដោយ បណ្តាប្រទេសតំបន់អឺរ៉ុបចំនួន ៣២ បាននាំចូលអង្ករពីកម្ពុជាក្នុងបរិមាណអង្ករចំនួន ១៧៩ ៨២៨ តោន គិតជាទឹកប្រាក់ចំនួន ១២១.៧៣ លានដុល្លារសហរដ្ឋអាមេរិក។
ប្រទេសទេសចិនគឺជាសំខាន់មួយសម្រាប់កម្ពុជា ដែលបាននាំចេញទៅចិន ហុងកុង និងម៉ាកាវ ចំនួន ១៧០ ៤៨៣ តោន ដែលមានទឹកប្រាក់ចំនួន ៩៩.៦៧ លានដុល្លារសហរដ្ឋអាមេរិក ខណៈកម្ពុជានាំចេញអង្ករទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន៥ ប្រទេស ក្នុងបរិមាណចំនួន ២២៨ ៧៨០ តោន ក្នុងទំហំទឹកប្រាក់ចំនួន ៩៨.៩០ លានដុល្លារសហរដ្ឋអាមេរិក ព្រមទាំង ទៅកាន់គោលដៅ ២៤ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ៥១ ២២៨ តោន គិតជាទឹកប្រាក់ចំនួន ៤៦.៨០ លានដុល្លារសហរដ្ឋអាមេរិក។
សេចក្តីប្រកាសព័ត៌មាន បន្តថា ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៥៩.៨១% ,ប្រភេទអង្ករសគ្រាប់វែង ២២.៥៨% , អង្ករចំហុយ ១.៨២%, អង្ករសរីរាង្គចំនួន ១.២៤%, អង្ករបាក់គ្រប់ប្រភេទ ១៤.៣៥%, និងអង្ករផ្សេងៗចំនួន ០.២%។
ជាមួយគ្នានេះ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន ៣.១៧៦. ៥៦១ តោន ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណចំនួន ៧១៣.៤២ លានដុល្លារសហរដ្ឋអាមេរិក៕អត្ថបទ៖ ធូ វិរៈ



-
កីឡា5 days agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន4 days agoផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់
-
ព័ត៌មាន4 days agoប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
កីឡា5 days agoក្រុមភ្នំពេញក្រោន ស្ថិតក្នុងពូលB នៃវគ្គជម្រុះបឋមពានបាល់ទាត់នារីទ្វីបអាស៊ី ឆ្នាំ២០២៦/២៧
-
ព័ត៌មាន1 day agoឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងសាងសង់ផ្ទះបណ្តោះអាសន្នបន្ថែម ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ