ព័ត៌មាន
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះពិនិត្យ ព្យាបាលជំងឺភ្នែក និងផ្តល់វ៉ែនតា ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ
នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំក្រុមគ្រូពេទ្យចក្ខុសាស្រ្ត ចុះពិនិត្យ ព្យាបាលជំងឺភ្នែក និងផ្តល់វ៉ែនតា ជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងមណ្ឌលសុខភាពស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ, រៀបចំដោយកម្មវិធីសុខភាពភ្នែករាជធានីភ្នំពេញ ឧបត្ថម្ភគាំទ្រដោយមូលនិធិ ហ្រ្វេដហូឡូ កម្ពុជា។
លោកស្រី ស្រ៊ុន ម៉ារី ប្រធានផ្នែកគ្រប់គ្រងសុខភាពបរិស្ថាន និងគ្រោះមហន្តរាយ នៃមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា ថ្ងៃនេះក្រុមគ្រូពេទ្យផ្នែកចក្ខុសាស្រ្ត ក៏ដូចជាក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពស្ទឹងមានជ័យផ្ទាល់ បានធ្វើការពិនិត្យ ព្យាបាលជំងឺភ្នែក ផ្តល់ថ្នាំ និងវ៉ែនតា ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ។ ហើយសកម្មភាពនាថ្ងៃនេះ បានធ្វើឲ្យក្រុមការងារគ្រូពេទ្យទាំងអស់ ពិតជាមានសេចកី្តសប្បាយរីករាយ និងជាចំណែកមួយក្នុងការលើកកម្ពស់សុខភាពភ្នែក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងដោយមានការឧបត្ថម្ភគាំទ្រពីមូលនិធិ ហ្រ្វេដហូឡូ កម្ពុជា ផងដែរ។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃមណ្ឌលសុខភាព ស្ទឹងមានជ័យ លោកស្រី ហ៊ាង មករា ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ជួយគាំទ្រ ផ្តល់ការណែនាំផ្នែកបច្ចេកទេស និងសម្របសម្រួលរាល់ការលំបាកនានា ក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាពនៅមណ្ឌលសុខភាពរបស់យើង និងមូលនិធិ ហ្រ្វេដហូឡូ កម្ពុជា បានចូលរួមកម្មវិធីសប្បុរសធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយភាពពិការភ្នែក និងគំហើញចុះខ្សោយ ព្រមទាំងផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមជាថ្មីជូនដល់ប្រជាពលរដ្ឋ។
ជាចុងក្រោយលោកស្រី ស្រ៊ុន ម៉ារី បានអំពាវនាវដល់អាជ្ញាធរ បងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សក្នុងសហគមន៍ សូមចូលរួមក្នុងកម្មវិធីពិនិត្យសុខភាពទាំងអស់គ្នា ព្រោះថាការចូលរួមរបស់បងប្អូនទាំងអស់ គឺមានពង្រឹងនូវសុខភាពភ្នែក មានន័យថា ស្រលាញ់សុខភាពភ្នែក ដូចជាស្រលាញ់ខ្លួនឯង។ ដូច្នេះត្រូវចូលរួមពិនិត្យសុខភាពភ្នែក ឲ្យបាន២ដង ក្នុង១ឆ្នាំ ការស្រឡាញ់និងថែរក្សាសុខភាពភ្នែក គឺជាកាតព្វកិច្ចរបស់មនុស្សគ្រប់រូប គ្រប់វ័យ មិនថាចាស់ ក្មេង ប្រុស ឬស្រីនោះទេ៕ អត្ថបទ រដ្ឋា










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣