ព័ត៌មាន
ក្រសួងបរិស្ថាន ត្រៀមកូនឈើចម្រុះជាច្រើនប្រភេទចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦ នៅមុខទីស្តីការក្រសួងបរិស្ថាន
ភ្នំពេញ៖ កូនឈើចម្រុះជាច្រើនប្រភេទ ដែលដឹកជញ្ជូនមកពីបណ្តាខេត្ត និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ បានមកដល់ជាបន្តបន្ទាប់ហើយ ដើម្បីត្រៀមរៀបចំក្នុងពិព័រណ៍ និងចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦ នៅមុខទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន។

ក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបានត្រៀមរៀបចំពិព័រណ៍និងផ្សព្វផ្សាយ ក្រោមមូលបទ «ពន្លកបៃតង» ឆ្នាំ២០២៦ ដោយចែកជូនកូនឈើចម្រុះ (រួមទាំងកូនឈ់ព្រៃ កូនឈើហូបផ្លែ និងកូនត្នោត) ដោយឥតគិតថ្លៃដល់សាធារណជន ដើម្បីពង្រីកគម្របបៃតង ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាសកល បង្កើតទ្រព្យសម្បត្តិធម្មជាតិ និងខែលការពារបរិស្ថានដ៏មានតម្លៃបំផុតសម្រាប់ម្លប់នែការរស់នៅប្រកដោយចីរភាពរបស់កូនចៅយើងជំនាន់ក្រោយ។

ក្រសួងបរិស្ថាននៅក្នុងឆ្នាំ២០២៦ បានបណ្តុះកូនឈើបានជាង៥,៣លានដើម នៅតាមថ្នាលបណ្តុះកូនឈើរបស់មន្ទីរបរិស្ថានរាជធានី-ខេត្ត ទូទាំងប្រទេស និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ រួមមាននៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ មណ្ឌលគីរីនិងកោះកុង។
បើតាមក្រសួងបរិស្ថាន បច្ចុប្បន្ននេះ កូនឈើចម្រុះជាង១លានដើម បានដឹកមកដល់ជាបន្តបន្ទាប់ហើយ ដើម្បីត្រៀមរៀបចំចូលរួមក្នុងពិព័រណ៍ និងចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦។ តាមផែនការដែលបានគ្រោងទុក ក្រសួងបរិស្ថានគ្រោងចែកកូនឈើចំនួន ៥លានដើម (រួមមានកូនត្នោត ១,៥លានដើម ឈើប្រណីត ឈើហូបផ្លែ និងឈើលម្អ)នៅឆ្នាំ២០២៦៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣