ព័ត៌មាន
ព្រឹទ្ធសភាបន្តពាំនាំការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋភៀសសឹកតាមព្រំដែន
ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា, ឯកឧត្តម នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា, ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជានាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា, ឯកឧត្តម ស្រ៊ី ថាមរុង្គ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស, ឯកឧត្តម យស សុខេមរៈ ប្រធានពិធីការសម្តេចតេជោ និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ចំនួន៣៧៥គ្រួសារ ដែលកំពុងស្នាក់នៅវត្តគិរីទួលអណ្តែត ខេត្តព្រះវិហារ នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានពានាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងការយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅនៃប្រជាពលរដ្ឋរបស់សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី រួមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះបងប្អូនជនភៀសសឹកដែលទទួលរងផលប៉ះពាល់ពីសង្រ្គាមឈ្លានពាន នៅតាមបណ្តោយព្រំដែន នាពេលកន្លងមក។ ទន្ទឹមគ្នានេះ ឯកឧត្តមបានលើកឡើងអំពីការប្រកាសជាសាធារណៈរបស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទី នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ នាឱកាសនោះថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរម៉ឺងម៉ាត់ក្នុងការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងយន្តការការទូត។ ទន្ទឹមនឹងការខិតខំស្វែងរកដំណោះស្រាយដោយសន្តិភាព ការការពារអាយុជីវិត សុវត្ថិភាព និងសុខុមាលភាពរបស់បងប្អូនយោធា និងជនភៀសសឹក ត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុត។
នៅក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការ បានអំពាវនាវឱ្យបងប្អូនជនភៀសសឹក បន្តរក្សាភាពអត់ធ្មត់ និងរក្សាស្មារតីសាមគ្គីភាព និងបានចង្អុលបង្ហាញថា ការថែរក្សាអាយុជីវិត និងសុខសុវត្ថិភាពរបស់បងប្អូន គឺជាអាទិភាពខ្ពស់បំផុត ទន្ទឹមនឹងការព្យាយាមដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នាគ្រាលំបាកនេះ។
ឯកឧត្តមអគ្គលេខាធិការ បានកោតសរសើរ និងថ្លែងអំណរគុណអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានពុះពារជំនះគ្រប់ការលំបាកដើម្បីដោះស្រាយបញ្ហាជូនបងប្អូនជនភៀសសឹក។
ឯកឧត្តមអគ្គលេខាធិការក៏បានពាំនាំនូវសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនរបស់សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ជូនស្រ្តីមានផ្ទៃពោះ ជនចាស់ជរា និងគ្រួសារជនភៀសសឹក ចំនួន៣៧៥គ្រួសារ ដើម្បីជាការរួមចំណែកសម្រាលបន្ទុកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋភៀសសឹក និងជាការរួមស្មារតីសាមគ្គីភាពនៅក្នុងគ្រាលំបាកនេះ៕










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣