ព័ត៌មាន
សភាប្រើភាសាបារាំងជិត ១០០ ប្រទេស ចេញមុខអំពាវនាវឲ្យភាគីថៃគោរពអធិបតេយ្យភាពកម្ពុជា
សភាប្រើភាសាបារាំងជិតមួយរយប្រទេស បានចេញមុខអំពាវនាវឲ្យភាគីថៃ គោរពនូវអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងត្រូវគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍ ស្តីពី សន្តិភាព កូឡាឡាំពួ ហើយត្រូវបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលបង្កឡើងជាឯកតោភាគីពីសំណាក់យោធាថៃជាដើម។
យោងតាមសេចក្តីសម្រេចរបស់ សភាប្រើភាសាបារាំង ក្រោយកិច្ចប្រជុំពេញអង្គ នៅរដ្ឋធានីយុនដេ កាមេរូន កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បានលើកឡើងថា ភាពតានតឹងដែលនៅតែបន្តកើតមាននៅតាមព្រំដែនរវាងកម្ពុជា និងថៃ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ដេលបានបណ្តាលឲ្យ មានការបាត់បង់ជីវិតមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ ការផ្លាស់ប្តូរទីលំនៅយ៉ាងច្រើននៃប្រជាជនស៊ីវិល និងរបាយការណ៍អំពីការរំលោភបំពានលើបទឈប់បាញ់ និងបូរណភាពទឹកដីកម្ពុជារួមទាំងការខូចខាត ដល់ទីតាំងវប្បធម៌ និងសាសនា ដែលទីតាំងមួយចំនួនត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គ ការយូណេស្កូជាដើម។
បន្ទាប់ពីឃើញភាគីថៃនៅតែបង្ករឿងជាឯកតោភាគីមកលើកម្ពុជា ជាបន្តបន្ទាប់នោះ សភាប្រើភាសាបារាំង ដែលមានសមាជិកមួយរយប្រទេស បានអំពាវនាវឲ្យមានការគោរពអធិបតេយ្យ និងបូរណភាពទឹក ដីរបស់កម្ពុជា ក៏ដូចជាការគោរពតាមការប្តេជ្ញាចិត្តចំពោះសន្តិភាពប្រកបដោយនិរន្តភាព នៅតាមបណ្តោយព្រំដែន និងការជៀសវាងរាល់សកម្មភាពឯកតោភាគីណាមួយ ដែលអាចបង្កភាពតានតឹងកាន់តែ ធ្ងន់ធ្ងរនោះ។
នៅក្នុងសេចក្តីសម្រេចរបស់ សភាប្រើភាសាបារាំងនេះដែរ ក៏បានអំពាវនាវឲ្យភាគីថៃ គោរពបទ ឈប់បាញ់ និងការអនុវត្តកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍ ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃ នៅទីក្រុងកូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ផងដែរ។
សភាប្រើភាសាបារាំង ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តភាពតានតឹង និងសកម្មភាពនានាដែលត្រូវបានរាយការណ៍នៅក្នុងតំបន់ព្រំដែន ក្រោមការកាន់កាប់ដោយភាគីថៃ មានដូចជាអាទិ៍ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា ការរៀបចំពិធីសាសនានៅក្នុងទីតាំងវប្បធម៌ និងសាសនា ក៏ដូចជាគំនិតផ្តួចផ្តើមក្នុងការបែងចែកធីធ្លី នៅតំបន់ទាំងនោះ ផងដែរ។ មួយវិញទៀតសភាប្រើភាសាបារាំងទាំងនោះ ក៏មានការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការរងទុក្ខវេទនារបស់ប្រជាជនស៊ីវិល ក៏ដូចជាការប៉ះពាល់ ឬការបំផ្លិតបំផ្លាញបេតិកភណ្ឌវប្បធម៌ ដែលជាកេរមរតរួមរបស់មនុស្សជាតិ តាមរបៀបមួយដែលអាចធ្វើឲ្យប៉ះពាល់ដល់ចក្ខុវិស័យនៃសន្តិភាពយូរអង្វែង និងការផ្សះផ្សារជាតិជាដើម។
យ៉ាងណាក៏ដោយ សភាប្រើភាសាបារាំងទាំងនោះ ក៏បានអំពាវនាវ ឲ្យមានដំណោះស្រាយដោយ សន្តិវិធី ក្នុងរយៈពេលខ្លី តាមរយៈយន្តការទ្វេភាគីទាំងអស់ ដែលបានបង្កើតឡើងដោយ JBC និងធ្វើយ៉ាងណាឲ្យមានការបន្ធូរបន្ថយភាពតានតឹង ការបន្តកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធ និងការដកកងកម្លាំងប្រដាប់ អាវុធទាំងអស់ជាបន្ទាន់ចេញពីតំបន់ជម្លោះផងដែរ៕ អត្ថបទ៖ បាន ចក់




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣