ព័ត៌មាន
ប្រាក់រៀលបានរក្សាស្ថិរភាពល្អប្រសើរ តែមិនទាន់កាត់បន្ថយកម្រិតដុល្លារូបនីយកម្មបាននៅឡើយ
ភ្នំពេញ ៖ ប្រាក់រៀលបានរក្សាស្ថិរភាពល្អប្រសើរ នៅក្នុងរយៈពេលប្រមាណ ២ ទសវត្សរ៍ចុងក្រោយនេះ តែបានត្រឹមជួយទប់ស្កាត់ដុល្លា-រូបនីយកម្មមិនឱ្យកើនឡើងប៉ុណ្ណោះ ដោយមិនទាន់អាចបន្ថយកម្រិតដុល្លារូបនីយកម្មនៅកម្ពុជាបាននៅឡើយ។
ឯកឧត្តម យឹម លាភ ទេសាភិបាលរងធនាគារជាតិនកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ប្រាក់រៀល ប្រព័ន្ធ បាគង និងខេអេចហ្សូអរ”នៅខេត្តព្រៃវែង ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នេះថា ជុំវិញប្រាក់ដុល្លារនេះ នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ កម្ពុជាបានបោះឆ្នោតសកលជាលើកដំបូង ក្រោមការរៀបចំរបស់ អ៊ុនតាក់ ដែលនាពេលនោះ អ៊ុនតាក់បានចំណាយក្នុងប្រតិបត្តិការ របស់ខ្លួន ដោយផ្ទាល់ជាដុល្លារអាមេរិកយ៉ាងច្រើន។ គួបផ្សំនឹងការហូរចូលនៃជំនួបពាណិជ្ជកម្ម ការវិនិយោគ និងទេសចរបរទេស បាន នាំយកប្រាក់ដុល្លារអាមេរិក មកប្រើដោយផ្ទាល់បន្ថែមទៀត និងបានធ្វើឱ្យកម្ពុជាប្រើប្រាស់ប្រាក់ដុល្លារអាមេរិកយ៉ាងទូលំទូលាយ រហូតដល់បច្ចុប្បន្ន។
ឯកឧត្តម បន្តថា ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅកម្ពុជា គឺជាទម្លាប់មួយដែលបានចាក់ឫសយ៉ាងជ្រៅ ចាប់តាំងពីការ មកដល់របស់អ៊ុនតាក់ ដែលបាននាំមកនូវថវិកានៃគម្រោងចំនួន ១.៧ ពាន់លានដុល្លារអាមេរិក មកកម្ពុជា ក្នុងអំឡុងទស្សវត្សរ៍ ៩០ ខណៈពេលដែលជំនឿចិត្តលើប្រាក់រៀល របស់ប្រជាជនកម្ពុជាមានភាពទន់ខ្សោយ ។ ទោះបីយ៉ាងណា នៅក្នុងរយៈពេល ២ ទសវត្សរ៍ ចុងក្រោយនេះ ប្រាក់រៀលរក្សាស្ថិរភាព ចន្លោះប្រមាណ ៤ ០៥០ រៀល ក្នុងមួយដុល្លារ ដោយបានត្រឹមតែទប់ស្កាត់ដុល្លារូបនីយកម្ម មិនឱ្យកើនឡើងតទៅទៀត ប៉ុន្តែមិនទាន់អាចបន្ថយកម្រិត ដុល្លារូបនីយកម្មនៅឡើយទេ។
ឯកឧត្តម យឹម លាភ លើកឡើងបន្ថែមថា ជុំវិញបញ្ហាខាងលើនេះ វាគឺជាមេរៀនប្រវត្តិសាស្រ្ត ដែលបានបង្ហាញថា ការបាត់បង់ ទំនុកចិត្តលើប្រាក់រៀល កើតឡើងក្នុងរយៈពេលដ៏ខ្លី តែការស្តារទំនុកចិត្តឡើងវិញគឺជាការលំបាក ដែលទាមទារនូវពេលវេលា និងការ ចូលរួមយ៉ាងសកម្មរបស់ក្រសួង-ស្ថាប័ន ឯកជន និងជាពិសេសប្រជាពលរដ្ឋយើងទាំងអស់គ្នា។ ជាក់ស្តែងជុំវិញការងារលើកកម្ពស់ ប្រាក់រៀលវិញ, ដើម្បីសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាច្រើន ជាពិសេសចាប់តាំងពីដើម ទសវត្សរ៍ឆ្នាំ ២០០០ មក ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកដល់បច្ចុប្បន្នឃើញថា ប្រាក់រៀលបានកំពុងរក្សាស្ថិរភាពល្អប្រសើរ៕
អត្ថបទ៖ សុន រ៉ាឌី
-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក