ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យការផ្តល់សេវាសុខាភិបាល ជូនពលរដ្ឋនៅមណ្ឌលសុខភាពចំនួន២ និងមន្ទីរពេទ្យខេត្តកែប
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានធ្វើដំណើរចុះពិនិត្យការផ្តល់សេវា សុខាភិបាលសាធារណៈ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល រួមទាំងអ្នកជំងឺ និងក្រុមគ្រួសារ នៅមណ្ឌលសុខភាពអង្កោល មណ្ឌលសុខភាពពងទឹក និងមន្ទីរពេទ្យខេត្តកែប ក្នុងខេត្តកែប, នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងក្រុមការងារជំនាញនៃក្រសួងសុខាភិបាល បានជួបបងប្អូនប្រជាពលរដ្ឋ ដែលលោកមកទទួលសេវាសុខភាពនៅមណ្ឌលភាព និងមនី្ទរពេទ្យខេត្ត ដោយបានសំណេះសំណាលសួរនាំអំពីការទទួល ការពន្យល់ ការផ្តល់ការថែទាំសុខភាពពីបុគ្គលិកសុខាភិបាលមណ្ឌលសុខភាព។
ក្រុមការងាជំនាញនៃប្រតិភូ បានត្រួតពិនិត្យតាមទីតាំងថែទាំ ទាំងពិគ្រោះក្រៅ ទាំងពិនិត្យផ្ទៃពោះ ទាំងការទុកដាក់ថ្នាំសង្កូវ សម្ភារៈបរិក្ខា និងអនាម័យតាមគ្រប់ទីតាំង រួមទាំងបង្គន់អនាម័យសំរាប់ទាំងបុគ្គលិក និងបងប្អូនសាធារណៈជន។

ចំណែកបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវានៅមណ្ឌលសុខភាព និងមនី្ទរពេទ្យខេត្តកែប បានលើកឡើងស្រៀងគ្នាថា ពួកគាត់ពិតជាមានភាពរីករាយជាខ្លាំង ក្នុងពេលមានជំងឺឈឺស្កាត់ មកទទួលសេវាពិនិត្យ សម្រាកព្យាបាល គឺលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ បានទទួលស្វាគមន៍ និងផ្តល់សេវាបានទាន់ពេលវេលា។
អ្នកគ្រូ ឈឿង សី្រម៉ៅ ប្រធានផ្នែកមនី្ទរពិសោធន៍ នៃមនី្ទរពេទ្យខេត្តកែប ពិតជាមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី បានអញ្ជើញចុះមកពិនិត្យផ្នែកមនី្ទរពិសោធន៍ និងទទួលបានអនុសាសន៍ល្អៗ ដើម្បីមកធ្វើការកែលម្អ និងអភិវឌ្ឍផ្នែកមួយនេះឲ្យកាន់តែរីកចម្រើន។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ឆ្លៀតផ្តល់ជូនអនុសាសន៍ណែនាំ និងជំរុញដល់មន្រ្តីមណ្ឌលសុខភាព ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតដូចជា ការថែរក្សាទុកដាក់ឱសថ កត់ត្រារក្សាទុកឯកសារអ្នកជំងឺឱ្យបានគត់មុតល្អ ថែរក្សាវ៉ាក់សាំង រក្សាអនាម័យបរិស្ថាន និងបន្ទប់ថែទាំឱ្យបានស្អាត ការថែរក្សានិ ងប្រើប្រាស់រថយន្តគិលានុសង្រ្គោះឱ្យបានត្រឹមត្រូវល្អ និងឆ្លើយតបបានបន្ទាន់ ពេលតម្រូវការ។ ពិសេសធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍៕






អត្ថបទ រដ្ឋា
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា