Connect with us

ព័ត៌មាន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី

កណ្តាល៖ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បានអញ្ជើញប្រគល់ផ្ទះថ្មី ចំនួន៣ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូន​ដល់​ក្រុម​គ្រួសារ​នៃវីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តកណ្តាល ។

ក្នុងការគិតគូរជាបន្តបន្ទាប់ លោកជំទាវបណ្ឌិត បានអញ្ជើញប្រគល់ផ្ទះថ្មី ដែលជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់​នៅ​ក្នុង​ទឹក​ដី​ខេត្តកណ្តាល ។

ផងដែរនោះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួម​ជា​មួយ​ប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់​ក្រុម​គ្រួសារ​នៃ​សព​ផង​ដែរ។

ទន្ទឹមនឹងនេះ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ លោកជំទាវបណ្ឌិត ក៏បាននាំយក​មក​ជាមួយ​នូវ​អំណោយរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀង​អាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព។

សូមបញ្ជាក់ផងដែរថា ជាការគិតគូរដល់ស្ថានភាពជីវិតរបស់វីរកងទ័ពរួមទាំងក្រុមគ្រួសារ សម្តេច​ធិបតី​បានដាក់ចេញនូវគោលនយោបាយ និងយន្តការជា​ច្រើន​ដើម្បី​ជួយ​សម្រួល​ដល់​ក្រុម​គ្រួសារ​របស់​យុទ្ធជនពលីដូចជាការណែនាំក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់​សមាជិក​គ្រួសារ​ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំ​ឥណទា​ន​សារ​ជា​ថ្មី​ ការជួយសម្រួលដល់ការផ្ទេរប័ណ្ណកម្មសិទ្ធិដោយមិនគិតកម្រៃសេវា និងការសាងសង់ផ្ទះ ជំរំ​ភៀស​សឹក​ សាលារៀន មន្ទីរពេទ្យសម្រាប់ប្រជាជនភៀសសឹក រួមទាំងក្រុមគ្រួសារវីរកងទ័ព៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia