ព័ត៌មាន
កម្ពុជា-អូស្រ្តាលី បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ធានាដល់ប្រសិទ្ធភាពគម្រោង និងកម្មវិធីជំនួយនៅកម្ពុជា
កម្ពុជា-អូស្រ្តាលី ប្រកាសបន្តពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈគម្រោង និងកម្មវិធីជំនួយ ដែលធានាដល់ប្រសិទ្ធភាព និង និរន្តភាព ឆ្លើយតបនឹងអាទិភាព ក៏ដូចបន្ស៊ីគ្នារវាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុ វិស័យកម្ពុជាឆ្នាំ២០៥០។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសប្តាហ៍កន្លង មកនេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត Anne Aly រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍អន្តរជាតិ ក្រសួងធុរកិច្ចធុនតូច និងជារដ្ឋមន្រ្តីក្រសួងកិច្ចការពហុវប្បធម៌ នៃប្រទេសអូស្រ្តាលី, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការ ស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលអូស្ត្រាលីដែលបានគាំទ្រកម្ពុជា ចាប់តាំងពីដំណើរការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ នាដើមទសវត្សរ៍ ឆ្នាំ១៩៩០ (សម័យកាលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នំា១៩៩១-១៩៩២) រហូត មក។ ក្រៅពីនេះ អូស្រ្តាលីបានរួមចំណែកក្នុងការកសាងសន្តិភាព, ចាប់ពីឆ្នាំ១៩៩២ មកដល់បច្ច្ចប្បន្ននេះ រដ្ឋាភិបាលអូស្រ្តាលីបាន ផ្តល់ហិរញ្ញប្បទានឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជា មានទំហំសរុបប្រមាណជិត ២ ប៊ីលានដុល្លារអូស្រ្តាលី (ប្រមាណ ១ ៣០០ លានដុល្លារអាម៉េរិក) សម្រាប់អភិវឌ្ឍន៍រួមមាន៖ វិស័យអប់រំ, កសិកម្ម, កិច្ចគាំពារសង្គមហេដ្ឋារចនាសម្ព័ន្ធ, ការបោសសំអាតមីន និងវិស័យសុខាភិបាលជាដើម។
តាមរយ:កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី, រដ្ឋាភិបាលអូស្រ្តាលី ក៏បានផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ ភាពធន់ (CAPRED) និងជំនួយទាន់ពេល ក្នុងការឆ្លើយតបនឹងវិបត្តិថាមពលសកល ដែលកម្ពុជាកំពុងជួបប្រទះ, ផ្តល់នូវកញ្ចប់ អន្តរាគមន៍សង្គមសម្រាប់គម្រោងលើកកម្ពស់ កិច្ចគាំពារសង្គម និងសុខភាពដំណាក់កាលទី២ ជំនួយបច្ចេកទេសលើការអនុវត្ត យន្តការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) និងការអនុវត្តមូលនិធិសមធម៌សុខាភិបាលជាដើម ដែលបានរួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ព្រមទាំងគាំទ្រដល់ជីវភាពប្រជាពលរដ្ឋកម្ពុជា ដែលជាអាទិភាពក្នុងយុទ្ធសាស្ត្របញ្ច–កោណដំណាក់ កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងជំនួបនេះ, លោកជំទាវបណ្ឌិត Anne Aly ក៏បានលើកឡើងកិច្ចសហប្រតិបត្តិការទ្វេភាគី និងចំណងមិត្តភាពដ៏រឹងមាំ កម្ពុជា-អូស្រ្តាលី និងបានបញ្ជាកថា ឆ្នាំក្រោយនេះជាខួបលើកទី៧៥ នៃចំណងមិត្តភាពការទូតរវាងប្រទេសទាំងពីរកម្ពុជា-អូស្ត្រាលី, តាមរយៈចំណងមិត្តភាពនេះ ភាគីអូស្រ្តាលី នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា ដោយផ្អែកតាម ផែនការយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលីដល់ឆ្នាំ២០៤០ ដែលកិច្ចសហប្រតិបត្តិការនេះនឹងផ្តោតលើតម្រូវការជាក់ ស្តែង និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែរឹងមាំ។ អូស្រ្តាលីបន្តគាំទ្រ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលកម្ពុជា រួមចំណែកដល់ការអភិវឌ្ឍន៍ធនធានមនុស្ស ការផ្សាភ្ជាប់ ទំនាក់ទំនងរវាងប្រជាជន និង ប្រជាជននៃប្រទេសទាំងពីរកម្ពុជា–អូស្រ្តាលី ។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈគម្រោង និងកម្មវិធីជំនួយ ដែលធានាបាននូវប្រសិទ្ធភាព និងនិរន្តភាព ឆ្លើយតបនឹងអាទិភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល កម្ពុជា ជាមួយនឹងផែនការយុទ្ធសាស្រ្តសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលីឆ្នាំ២០៤0។ ក្នុងនោះវិស័យធំៗដូចជា៖ ពាណិជ្ជកម្ម, វិនិយោគ, ការកសាងសមត្ថភាពស្ថាប័ន និងការអភិវឌ្ឍន៍ធនធានមនុស្ស និងបានឯកភាពបន្តពង្រឹងការអនុវត្តគម្រោងសហប្រតិ- បត្តិការនានាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងផ្តល់ផលវិជ្ជមានពិតប្រាកដជាក់ស្តែង៕អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន7 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន2 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន3 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧