ព័ត៌មាន
តាកែវ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីឱ្យ ក្លាយជាតំបន់ជនបទសមាហរណកម្ម ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទឱ្យកាន់តែ ប្រសើរ។
ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងក្នុងការដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃប្រគល់ទទួលបញ្ចប់ជាស្ថាពររយៈពេលធានាសុពល ភាពផ្លូវ និងស្ពាន នៅក្នុងខេត្តតាកែវ កំពង់ស្ពឺ និងខេត្តព្រះសីហនុ នៅថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២៤ នេះថា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការបស់រាជរដ្ឋាភិបាល នៅក្នុងឆ្នាំ ២០២៣ កន្លងមកនេះ ក្រសួងបានស្ថាបនា ស្តារ និងកែលម្អផ្លូវជនបទសរុបប្រវែង ជាង ៥០ ពាន់គីឡូម៉ែត្រ មានផ្លូវក្រាលកៅស៊ូពីរជាន់ ផ្លូវក្រាលបេតុង ផ្លូវល្បាយគ្រួស ផ្លូវក្រាលដីស រួមជាមួយសំណង់សិល្បការ្យគ្រប់ ប្រភេទ សរុបប្រវែងជាង ៤៨ ពាន់កន្លែងផងដែរ។
ឯកឧត្តមបណ្ឌិត បន្តថា ជាក់ស្តែងស្ពានបេតុងចំនួន ១ កន្លែង ប្រវែង ៣០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ស្ថិតនៅឃុំព្រៃយុថ្កា ស្រុក កោះអណ្តែត ខេត្តតាកែវ, ផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ ខ្សែ មាន២កំណាត់ ប្រវែងសរុប ៣ ២០០ ម៉ែត្រ នៅឃុំមហាសាំង និង ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, និងផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៣ ២០០ ម៉ែត្រ, ស្ថិតនៅក្នុងដីសម្បទានសង្គម កិច្ចភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុនេះជាដើម បានកំពុងចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយមានផ្លូវល្អសម្រាប់ធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗ។ ដូច្នេះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា គឺមានគោលដៅជំរុញឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើន សេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ។
ជុំវិញការចុះពិនិត្យផ្លូវ និងស្ពានខាងលើនេះដែរ, ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល និងក្រុមការងារគណៈកម្មាធិការអន្តរក្រសួង ក៏បានចុះជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើ ក្នុងនោះឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងបាន ផ្តល់អំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋជាច្រើន ដោយម្នាក់ៗទទួលបានក្រម៉ា១។ នៅក្នុងជំនួបនេះដែរ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែទាំផ្លូវ និងស្ពាន និងសំណង់ សិល្បការ្យគ្របប្រភេទ ក្នុងមូលដ្ឋានរបស់ពួកគាត់ រក្សាឱ្យបានគង់វង់ ដើម្បីជាប្រយោជន៍សម្រាប់ការប្រើប្រាស់យូរអង្វែង៕
អត្ថបទ៖ សុន រ៉ាឌី

-
កីឡា1 week ago
ព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកុងត្រាជាមួយប្រធានក្រុម សឿយ វិសាល និង ជូ ស៊ិនទិ
-
កីឡា6 days ago
ក្នុងឱកាសខួប ៥ឆ្នាំ នៃកីឡដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បង្ហើបពីតម្រុយថ្មី
-
ព័ត៌មាន1 week ago
Press Briefing -Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand ( August 14, 2025 )
-
ព័ត៌មាន1 week ago
Press Briefing – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand ( August 14, 2025 )
-
ព័ត៌មាន7 days ago
មន្ត្រីសង្ឃខេត្តសៀមរាប នាំយកជំនួយសប្បុរសជននៅអាមេរិក ជូនកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week ago
ក្រសួងបរិស្ថានកំពុងពន្លឿនការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវឡើងទៅភ្នំខ្នងផ្សារ ដើម្បីក្លាយជាគោលដៅលំហែបៃតងទាក់ទាញភ្ញៀវទេសចរ ឱ្យបានកាន់តែច្រើន
-
ព័ត៌មាន1 week ago
ករណីគ្រោះថ្នាក់រថភ្លើងដឹកប្រេងក្រឡាប នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង តែមិនបង្ករអោយមានអ្នករបួសនោះទេ
-
ព័ត៌មាន1 week ago
ព្រឹកនេះកម្ពុជា-ថៃ បើកកិច្ចប្រជុំកម្រិតបណ្តាភូមិភាគ RBC លើកទី២៧ នៅខេត្តត្រាតប្រទេសថៃ