ព័ត៌មាន
គណៈកម្មការទី៣នៃរដ្ឋសភា ចុះស្វែងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហានានានៅខេត្តក្រចេះ
ប្រធានគណៈកម្មការទី៣ គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទអភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃរដ្ឋសភាឯកឧត្តម សន្តិបណ្ឌិត ឡូយ សុផាត នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បានចុះជួបពិភាក្សាការងារមួយចំនួនជាមួយថ្នាក់ដឹកនាំខេត្តក្រចេះដើម្បីពិនិត្យ និងចង់ដឹងអំស្ថានភាពរស់នៅទូទៅរបស់បងប្អូនប្រជាពលរដ្ឋនៃខេត្តក្រចេះ។

ក្រោយស្តាប់នូវរបាយការណ៍របស់លោក គង់ គឹមនី អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តក្រចេះទាក់ទងនឹងការរស់នៅ និងការប្រកបអាជីវកម្មរបស់បងប្អូននៃខេត្តក្រចេះហើយនោះ ឯកឧត្តម ឡូយ សុផាត បានលើកឡើងថា ដំណើរការចុះជួបពិភាក្សារវាងគណៈកម្មការទី៣ នៃរដ្ឋសភានៅខេត្តក្រចេះ នាពេលនេះគឺមិនមែនជាការចុះមកត្រួតពិនិត្យ អធិការកិច្ច ឬសួរដេញដោលថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញនោះទេ គឺមានគោលបំណងដ៏សំខាន់នោះ គឺចង់ឈ្វេងយល់ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានា ក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន ដែលត្រូវរួម សហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដើម្បីជំរុញការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាតែប៉ុណ្ណោះ។
ជាមួយគ្នានោះដែរឯកឧត្តម ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភាក៏បាន កត់សម្គាល់នូវបញ្ហាប្រឈមមួយចំនួនដែលខេត្តបានជួបប្រទះ ហើយឯកឧត្តមបានលើកទឹកចិត្ត និងជំរុញដល់ថ្នាក់ដឹកនាំខេត្ត និងសហការីទាំងអស់ រួមគ្នាខិតខំបំពេញការងារបន្ថែមទៀត ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមទាំងនោះ។ ចំណែកឯគណៈកម្មការ នឹងពាំនាំយកបញ្ហាប្រឈមទាំងនេះ ទៅជម្រាបជូនសម្តេចប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាលជួយដោះស្រាយឲ្យបានទាន់ពេលវេលាដើម្បីឲ្យខេត្តមានលទ្ធភាពពេញលេញ ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងផលប្រយោជន៍របស់ប្រទេសជាតិ ។
យ៉ាងណាក៏ដោយឯកឧត្តម ឡូយ សុផាត បានកោតសរសើរពីការខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្តក្រចេះ លើការងារអភិវឌ្ឍន៍ខេត្ត ឱ្យកាន់តែមានសោភណ្ឌភាព និងការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលជាការជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពប្រសើរឡើង ដើម្បីគាំទ្រដល់អាទិភាពគន្លឹះទាំង៥នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលសម្ដេចតែងបានណែនាំឱ្យមន្ត្រីរាជការទាំងអស់ខិតខំបម្រើប្រជាពលរដ្ឋទ្វេរដងនោះ៕



អត្ថបទ៖ បាន ចក់
-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា