Connect with us

ព័ត៌មាន

អគ្គនាយកស៊ីម៉ាក់កម្ពុជាថា សៀមកំពុងកែប្រែ ទម្លាក់កំហុស និងបង្វែរសាច់រឿង ពិតប្រឌិតរឿងថ្មី ដើម្បីមូលបង្កាច់​កម្ពុជា

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកជាអគ្គនាយកCMAC ឯកឧត្តម ហេង រតនា បាន​លើក​ឡើង​ថា ថៃកំពុងតែកែប្រែទម្លាក់កំហុស និងបង្វែសាច់រឿងពិតប្រឌិតរឿងថ្មី ដើម្បីលាក់​បាំង​នូវ​មហា​ពុត​ត្បុត​របស់ខ្លួន ក្នុងគោលបំណងមូល​បង្កាច​មក​លើ​កម្ពុជា​ទាក់​ទង​នូវ​តួ​លេខ​ជន​ភៀស​សឹក ​ខណៈបញ្ហានេះត្រូវបាន អ្នករាយការណ៍​ពិសេសរបស់​អង្គការ​សហប្រជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​ប្រចាំ​នៅក​ម្ពុជា​បានដឹងបានឭរួចទៅ ហើយ ហើយក៏បានកំពុងរៀបចំ​របាយការណ៍​ជាផ្លូវ​កា​រ​ទៅ​កាន់​ក្រុម​ប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនាខែក្រោយផងដែរដែរនោះ។

តាមរយៈបណ្តាញសង្គមហ្វេសបុក នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ហេង រតនា បានគូសបញ្ជាក់ថាអស់ឆ្ងល់ហ្នង! ថៃខិតខំកែប្រែប្រកែកទម្លាក់កំហុស និងបង្វែរ​សាច់​រឿ​ង​ពិត​ប្រឌិត​រឿង​ថ្មី ដើម្បីលាក់បាំងនូវមហាពុតត្បុតរបស់ខ្លួន ក្នុងគោលបំណង​មួល​បង្កាច់​កម្ពុជា​នូវ​តួលេ​ខ​ជនភៀស​សឹក​ចំនួន​ជាង ៦៥០.០០០នាក់​នៃ​របាយការណ៍​អង្គការ​សិទ្ធិ​​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិលើកឡើងនោះ។

ឯកឧត្តមហេង រតនា បានលើកឡើងថា តំបន់ស៊ីវិលជាក្រុងនិងភូមិចំនួន៣៤៩ ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ពី​សង្គ្រាម​ដោយ​សារ​ការបាញ់ផ្លោងគ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែក និង​គ្រាប់​យុទ្ធភណ្ឌ​ទូទៅ គឺមានចំនួន៩១.៤១១គ្រួសារ គិតជាមនុស្សរាយមាន​ចំនួ​ន​៣៦៤​.​៩៨៤​នាក់​!។ បច្ចុប្បន្ននេះអង្គភាពCMACបានបញ្ចប់ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពានរួចរាល់ហើយបានចំនួន៣៣៥ភូមិ ដែលមានផ្ទៃដីរងផលប៉ះពាល់ណ ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមចំនួនជាង៣.៨០០គីឡូម៉ែត្រក្រឡា!! តួរលេខនេះមិនគិតចំនួនក្រុង ភូមិឋាន និងចំនួនប្រជាជន ដែលបានរត់និងបោះបង់ចោលដោយសារការភ័យខ្លាចនៃសង្គ្រាម ហើយរងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមនោះទេ!។

អគ្គនាយកស៊ីម៉ាក់កម្ពុជារូបនេះ ក៏បានកត់សម្គាល់ផងដែរថា ភស្តុតាងក្រៅពីជនរងគ្រោះ នៅមានប្រាង្គប្រាសាទបុរាណខ្មែរ ផ្ទះសំបែងប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម អគារតូចធំ….រាប់ម៉ឺនខ្នងដែលរងការបំផ្លិចបំផ្លាញយ៉ាងកម្រោលឃោរឃៅ ដោយការបាញ់ផ្លោងគ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែក និងអាវុធ, សារធាតុគីមី កំពុងតែឈរទន្ទឹងរង់ចាំយ៉ាងសង្វេករកយុត្តិធម៌នោះ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia