ព័ត៌មាន
អ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
ថ្មីៗនេះមានវីដេអូឃ្លីបមួយ ដែលបានបង្ហោះតាមគណនីTik Tok ឈ្មោះ Vrak អំពីករណីសត្វចាបព្រៃវែង អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាតិត្យា បានអំពាវនាវឱ្យអ្នកផលិតមាតិកា ដែលជាអ្នកចេះដឹងផងដែរនោះ សូមចូលរួមផ្សព្វផ្សាយអប់រំ ពីការការពារប្រភេទសត្វកម្រជិតផុតពូជលើពិភពលោក ដែលមានវត្តមាននៅកម្ពុជា ដូចជាចាបព្រៃវែង ជាជាងជំរុញលើកទឹកចិត្តសាធារណជនបរិភោគ និងចាប់សត្វទៅវិញ។
អ្នកនាំពាក្យបានបន្ថែមថា ករណី Tik Tok ឈ្មោះ Vrak ខាងលើនេះ មិនបានចូលរួមផ្តល់ចំណេះដឹង និងព័ត៌មាន ដែលមានប្រយោជណ៍ដល់សង្គមនោះទេ ប្រសិនបើលោកមិនបានសុំទោស និងកែតម្រូវការផ្សាយរបស់ខ្លួន មកចូលរួមអប់រំ និងការពារសត្វព្រៃ។ អ្នកផលិតមាតិកា គួរផ្សព្វផ្សាយពីតម្លៃនៃការអភិរក្ស បដិសេធជំនឿខុសឆ្គង លើការបរិភោគសត្វព្រៃ និងលើកទឹកចិត្តពលរដ្ឋឱ្យឈប់ទិញ និងឈប់ហូបសត្វព្រៃ។
អ្នកនាំពាក្យក្រសួងបរិស្ថានបានបន្ថែមថា អ្នកផលិតមាតិកាដែលជំរុញ ឱ្យមានការបរិភោគ និងជួយដូរសត្វព្រៃតាមបណ្តាញសង្គម នឹងទទួលខុសត្រូវ ទី១) បាត់បង់តម្លៃ និងសីលធម៌ក្នុងសង្គម ហើយប្រសិនជាអ្នកមានចំណេះដឹងទៀតនោះ សាធារណជនក៏លែង មានជំនឿទុកចិត្តលើខ្លួន ទី២) ជំរុញឱ្យមានការប្រព្រឹត្តល្មើសច្បាប់ លើការចាប់សត្វនិងជួញដូរសត្វព្រៃ និងទី៣) ធ្វើឱ្យបាត់បង់ជីវៈចម្រុះ និងបង្កហានិភ័យសុខភាព។
សូមបញ្ជាក់ថា មន្ត្រីជំនាញតែងតែអំពាវនាវឱ្យបញ្ឈប់ការផ្សព្វផ្សាយជំរុញឱ្យមានការជួយដូរ និងបរិភោគសត្វព្រៃលើបណ្តាញសង្គម។ ការបរិភោគសាច់សត្វព្រៃ គ្មានអត្ថប្រយោជន៍អ្វីដល់សុខភាព និងអាចបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាព ព្រមទាំងធ្វើឱ្យបាត់បង់សត្វព្រៃកម្រផងដែរ។
សត្វចាបព្រៃវែង (Yellow-breasted Bunting) គឺជាប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ក្នុងបញ្ជីក្រហមរបស់ IUCN ជិតផុតពូជបំផុតនៅលើពិភពលោកអាស្រ័យដោយចំនួនរបស់វាបានធ្លាក់ចុះប្រម៉ាណជា៩០%អាស្រ័យដោយមានការចាប់ក្នុងទ្រង់ទ្រាយធំធ្វើជាអាហារ។ ក្នុងរយះពេល៥ឆ្នាំចុងក្រោយនេះក្រសួងបរិស្ថាននិងអង្គការអភិរក្សនានានៅកម្ពុជាបានចូលរួមជាមួយអ្នកអភិរក្សនៅប្រទេសមួយចំនួនដូចជាជប៉ុន ចិន នេប៉ាល វៀតណាម ភូមា ឥណ្ឌាជាដើមធ្វើជំរឿនសត្វចាបព្រៃវែងជាប្រចាំ។ ជាលទ្ធផលសត្វចាបព្រៃវែង ឬចាបទ្រូងលឿង (Yellow Breasted Bunting) រាប់ពាន់ក្បាល នៅតែបន្តវិលត្រឡប់មករកចំណី និងស្នាក់ក្នុងតំបន់ការពារធម្មជាតិ (តំបន់ដីសើម)ក្នុងប្រទេសកម្ពុជា យើងគួរតែមានមោទនភាពចូលរួមជាមួយពិភពលោកការពារពួកវាជាជាងលើកទឹកចិត្តអោយមានការសំលាប់ពួកវា។


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣