PR NEWS
កម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
Kubota Cambodia សូមថ្លែងអំណរគុណដល់អ្នកប្រដាល់ ដៃគូសហការ អតិថិជន និងទស្សនិកជនទាំងអស់ដែលបានគាំទ្រព្រឹត្តិការណ៍ Kubota Special Match 2026។
ភាពអត់ធន់ និងការប្រកួតដ៏ជក់ចិត្តសម្រាប់គ្រប់គ្នា។ កម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ2026 បានប្រព្រឹត្តទៅយ៉ាងរលូនកាលពីថ្ងៃទី07 ខែសីហា ឆ្នាំ2026 ដែលមានការចូលរួមប្រកួតប្រជែងពីសំណាក់កីឡាករកម្ពុជា និងកីឡាករបរទេស កំពូលៗ ព្រមជាមួយនឹងអ្នកគាំទ្រកីឡាប្រដាល់ និងអតិថិជនរបស់ គូបូតា នៅក្នុងរាត្រីដ៏អស្ចារ្យនៅក្នុងសង្វៀន ប្រកួតប្រដាល់បុស្តិ៍បាយ័ន ស្ទឹងមានជ័យ។


កម្មវិធីនេះក៏បានផ្សាយផ្ទាល់តាមរយៈទូរទស្សន៍បាយ័ន និងទំព័រហ្វេសប៊ុក Kubota Kampuchea Club សម្រាប់ទស្សនិកជននៅទូទាំងប្រទេសកម្ពុជា អាចតាមដានការប្រកួតប្រដាល់ពិសេសនេះផងដែរ។ រាត្រីនៃការប្រកួតនេះ អ្នកប្រដាល់ទាំងអស់បានបង្ហាញអំពីការព្យាយាម វិន័យ ការត្រៀមខ្លួន និងភាពធន់នៅក្នុងសង្វៀនក្រោមឆន្ទៈប្រកួត «ស្វិតស្វាញ គ្រប់វិនាទីប្រកួត» ។


កម្មវិធីនេះបានផ្សាភ្ជាប់ការប្រកួតប្រដាល់ជាមួយនឹងគុណតម្លៃរយៈពេលវែង របស់ គូបូតា ដែលកីឡាករប្រដាល់គ្រប់រូបដែលត្រូវពឹងផ្អែកលើ ថាមពល ការហ្វឹកហាត់ និងការជួយគាំទ្រដែលអាចជឿទុកចិត្តបាន ដូចជាអតិថិជនគ្រប់រូបត្រូវការគ្រឿងចក្រដែលមានថាមពលខ្លាំងដើម្បីធ្វើការ ក្នុងលក្ខខណ្ឌការងារធ្ងន់ៗ រួមជាមួយនឹងសេវាកម្មជាប្រព័ន្ធដែលអាចជួយឱ្យ ការងាររបស់ពួកគេដំណើរការទៅបានយ៉ាងរលូនល្អ។គូបូតា មានម៉ាស៊ីនជាច្រើនប្រភេទដូចជា ត្រាក់ទ័រ ម៉ាស៊ីនច្រូតស្រូវ អេស្កាវាទ័រ និងគ្រឿងចក្រជាច្រើនប្រភេទទៀត មានស្តង់ដាបច្ចេកវិទ្យា ស្តង់ដាជប៉ុន ការផ្តល់ជូនសេវាកម្មក្រោយការលក់ ក្រុមអ្នកបច្ចេកទេស ទទួលការបណ្តុះបណ្តាលច្បាស់លាស់ គ្រឿងបន្លាស់ដែលមានគុណភាពខ្ពស់ និងការជួយផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុតាមរយៈ Kubota Leasing Cambodia។



កម្មវិធីនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ គូបូតា ក្នុងការគាំទ្រអតិថិជនកម្ពុជាលើសពីការទិញដំបូង ដោយផ្តល់ជូននូវផលិតផល និងសេវាកម្មដែលត្រូវបានរចនាឡើងដើម្បីផ្តល់ទំនុកចិត្តកាន់តែខ្លាំងក្នុងរដូវកាលការងារផ្សេងៗគ្នា។
Kubota Cambodia សូមថ្លែងអំណរគុណដល់អ្នកប្រដាល់ ដៃគូសហការ អតិថិជន និងទស្សនិកជនទាំងអស់ដែលបានគាំទ្រព្រឹត្តិការណ៍ Kubota Special Match 2026។


សម្រាប់ព័ត៌មានអំពីផលិតផល អតិថិជនអាចទាក់ទងទៅកាន់តំណាងចែកចាយ Kubota ដែលមានការទទួលស្គាល់ជាផ្លូវការ ឬតាមដាន Kubota Kampuchea Club តាមរយៈបណ្តាញ Facebook, YouTube និង TikTok ផ្លូវការ។
-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន4 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣