ព័ត៌មាន
កងកម្លាំងយោធា និងសមត្ថកិច្ចការពារព្រំដែនភូមិសាស្ត្រស្រុកម៉ាឡៃ បង្ក្រាបទំនិញថៃឆ្លងដែនដោយខុសច្បាប់ ពីសំណាក់ក្រុមឈ្មួញលួចនាំចូលមកកម្ពុជា (សាច់បង្កក់នាំពីថៃចូលមក)
បន្ទាយមានជ័យ៖ កងកម្លាំងយោធា និងសមត្ថកិច្ចការពារព្រំដែនភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៥:៥០ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បង្ក្រាបទំនិញថៃឆ្លងដែនដោយខុសច្បាប់ ពីសំណាក់ក្រុមឈ្មួញលួចនាំចូលមកកម្ពុជា (សាច់បង្កក់នាំពីថៃចូលមក) ។ នេះបើតាមលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគ៥។
សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសបញ្ជាឱ្យមានការស៊ើបអង្កេតទ្រង់ទ្រាយធំ និងបង្ក្រាបរាល់ការនាំចូលទំនិញខុសច្បាប់ពីប្រទេសថៃ ជាពិសេសករណីសាច់បង្កក និងទំនិញរត់ពន្ធតាមច្រកព្រំដែនគោក។ វិធានការក្តៅនេះត្រូវបានធ្វើឡើងបន្ទាប់ពីកម្ពុជាបានរកឃើញឃ្លាំងស្តុកសាច់បង្កកខុសច្បាប់ជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញកាលពីពាក់កណ្ដាលឆ្នាំ២០២៦នេះ។
កន្លងទៅនេះសម្ដេចតេជោ បានណែនាំឱ្យវែកមុខមន្ត្រីគប់គិត និងឈ្មួញទុច្ចរិតដែលនាំទិនិញពីថៃនេះ ដោយសម្ដេចឱ្យសួរនាំឈ្មួញផ្ទាល់៖ «សម្តេចតេជោបញ្ជាក់ថានឹងហៅឈ្មួញធំៗដែលនាំចូលសាច់បង្កកខុសច្បាប់មកសួរចម្លើយដោយផ្ទាល់»។
សម្ដេចក៏បានឱ្យចាត់វិធានការលើមន្ត្រីពុករលួយ៖ មិនត្រឹមតែបង្ក្រាបក្រុមអាជីវករនោះទេ រាល់មន្ត្រីរូបណាដែលបានគប់គិត ទទួលសំណូក និងបើកដៃឱ្យនាំចូលទំនិញខុសច្បាប់ នឹងត្រូវរងទណ្ឌកម្មខាងវិន័យ និងច្បាប់យ៉ាងធ្ងន់ធ្ងរ។ ក្រៅពីនេះ សម្ដេចឱ្យការស៊ើបអង្កេតខ្សែសង្វាក់៖ អាជ្ញាធរត្រូវស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ចាប់តាំងពីតៃកុងឡានដឹកទំនិញ រហូតដល់មេខ្លោងនៅពីក្រោយខ្នង។
សម្តេចតេជោបានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពដែលព្រំដែនគោកត្រូវបានបិទ គ្រប់មុខទំនិញទាំងអស់ដែលលួចនាំចូលឆ្លងកាត់ព្រំដែនគោកពីថៃ គឺចាត់ទុកជាទំនិញខុសច្បាប់ ទំនិញរត់ពន្ធ បំផ្លាញជាតិ និងប្រមាថជាតិ៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣