ព័ត៌មាន
៧ខែឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទឹកប្រាក់កើនឡើងដល់ជាង ១៣,៦ ពាន់លានដុល្លារ
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នៅក្នុងរយៈពេល ៧ ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់ជាង ១៣,៦ ពាន់លានដុល្លារអាមេរិក កើន ឡើងជិត ២៤ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ដោយក្នុងនោះការនាំចេញរបស់កម្ពុជាបាននិងកំពុងបន្តនិន្នាការកើនឡើង ដែលគាំទ្រដោយការរនាំចេញផលិតផលជាចម្បង។
ជុំវិញការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦, បើយោងតាមរបាយការណ៍អគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានទំហំទឹកប្រាក់សរុបប្រមាណជាង ១៣,៦ ពាន់លានដុល្លារ អាមេរិក កើនឡើងជិត ២៤ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ក្នុងនោះការនាំចូលពីចិនមកកម្ពុជា មានទឹកប្រាក់ជាង ១២,៥ ពាន់លានដុល្លារអាមេរិក កើនជិត ២៤ ភាគរយ ខណៈការនាំចេញេពីកម្ពុជាទៅទីផ្សារចិន មានទឹកប្រាក់ជាង ១,១ ពាន់លានដុល្លារ អាមេរិក កើនជាង ២៤ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន (ដែលមានទឹកប្រាក់ប្រមាណ៨៨៨ លានដុល្លារអាមេរិកប៉ុណ្ណោះ)។
ទាក់ទិនការនាំចេញ, ក្នុងនោះសម្រាប់ការនាំចេញទំនិញ និងផលិតផលរបស់កម្ពុជាចូលទីផ្សាររចិន ចាប់ពីដើមឆ្នាំ២០២៦ មកដល់ពេលនេះឃើញថា បាននិងកំពុងបន្តនិន្នាការកើនឡើង ស្របតាមការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជា ពិសេសការជំរុញនាំចេញកសិផលរបស់កម្ពុជា តាមពិធីសារយល់ព្រមនៃប្រទេសទាំងពីរ ដោយកំពុងគាំទ្រដល់ការនាំចេញផលិតផល របស់កម្ពុជាមានជាចម្បងដូចជា៖ ការនាំចេញអង្ករ, ផ្លែចេកស្រស់, ដំឡូងមី, កៅស៊ូ ផ្លែមៀនស្រស់ជាដើម។ ចំណែកការនាំចូលពី ប្រទេសចិនមកកម្ពុជាវិញមានដូចជា៖ វាយនភណ្ឌ, ការនាំចូលដែក, រថយន្តគ្រប់ប្រភេទ និងគ្រឿងបន្លាស់ជាដើម។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៧ ខែ ឆ្នាំ២០២៦នេះ, ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់ ប្រមាណជាង ៤៤ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២១ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ២០,៨ ពាន់លានដុល្លារអាមេរិក កើនជាង ២១ ភាគរយ និងការនាំចូលពីបរទេស មានទឹកប្រាក់ជាង ២៣ ពាន់លានដុល្លារអាមេរិក កើនជិត ២២ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥៕
អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣