ព័ត៌មាន
មោទនភាពសិល្បៈដូនតា សាលាមធ្យមវិចិត្រសិល្បៈ បើកការប្រឡងយកសញ្ញាបត្រសិល្បៈ និងស្នាតកបត្រសិល្បៈ
នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ សាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកដំណើរការប្រឡងយកសញ្ញាបត្រសិល្បៈ និងស្នាតកបត្រសិល្បៈ ឆ្នាំសិក្សា២០២៥-២០២៦ ការប្រឡងនេះធ្វើឡើងដើម្បីវាយតម្លៃសមត្ថភាព និងស្នាដៃបញ្ចប់ការសិក្សារបស់សិស្សានុសិស្សលើជំនាញសិល្បៈដូនតាផ្សេងៗ។
លោកសាស្រ្តាចារ្យ ឈុន ស៊ីណាត ទទួលបន្ទុកផ្នែកល្ខោននិយាយ «គ្រូបង្ហាត់ ដឹកនាំសម្តែង និងនិពន្ធ» នៃសាលាមធ្យមវិចិត្រសិល្បៈ បានឲ្យដឹងថា ការប្រឡងនាពេលនេះ គឺដើម្បីជ្រើសរើសសមត្ថភាពសិស្ស ស្តង់ដាត្រឹមត្រូវ តាមច្បាប់ជាតិ និងអន្តរជាតិ។ ហើយនៅផ្នែកល្ខោននិយាយនេះ មានមូលដ្ឋានគ្រឹះសំខាន់ៗចំនួន០៣ ដោយយើងទាំងអស់គ្នាត្រូវតែអភិរក្ស និងថែរក្សា គឺសម្លេង ដងខ្លួន និងនាដកម្ម ទាំង៣នេះសំខាន់ខ្លាំងណាស់។
យុវសិស្ស វុទី្ធ សុភ័ក្រលីតា, យុវសិស្ស វ៉ាងវណ្ណ សីលា ផ្នែកល្ខោននិយាយ និងយុវសិស្ស ប៉ូ សុវណ្ណនីសា ផ្នែកល្ខោនយីកេ នៃសាលាមធ្យមវិចិត្រសិល្បៈ និងនិស្សិត សុវណ្ណ ស៊ុនហេង បានលើកឡើងរួមគ្នាថា ការសិក្សាដែលមានជំនាញច្បាស់លាស់ត្រឹមត្រូវ ដើម្បីបញ្ចេញសមត្ថភាពនៅខាងក្រៅ គឺសំខាន់បំផុត។ ជាចំណាប់អារម្មណ៍ ពួកគាត់ក្រៅពីក្លាយជាតួកុន និងដារាសម្តែង មិនថាថតរឿងអប់រំខ្លីនោះទេ ការដែលមកហាត់រៀនល្ខោននិយាយ និងល្ខោនយីកេ នេះ គឺត្រឹមត្រូវបំផុត។
បើតាមលោក ហេង កំសាន្ត នាយកស្តីទី សាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ការប្រឡងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ មានបេក្ខជន បេក្ខនារី ចំនួន២កម្រិតផ្សេងគ្នា គឺកម្រិតសញ្ញាបត្រសិល្បៈ និងកម្រិតស្នាតកបត្រសិល្បៈ។ កម្រិតសញ្ញាបត្រសិល្បៈ មានបេក្ខជន សរុបចំនួន១០២នាក់ និង៧៤ស្នាដៃ ទាំងផ្នែករបាំ ផ្នែកតន្រី្ត ផ្នែកល្ខោន ផ្នែកសៀក និងផ្នែកសិល្បៈសូនរូប។ ចំណែកកម្រិតស្នាតកបត្រសិល្បៈ (មធ្យមសិក្សាទុតិយភូមិ) មានបេក្ខជន ចំនួន៥២នាក់ និង៣៦ស្នាដៃ ទាំងផ្នែករបាំបុរាណ របាំប្រពៃណី ល្ខោនខោល ល្ខោនបាសាក់ ល្ខោននិយាយ ល្ខោនយីកេ សៀក តន្ត្រីបុរាណ (ភ្លេងខ្មែរ) តន្ត្រីសកល និងសូនរូប គំនូរបុរាណ-ទំនើប ចម្លាក់បុរាណ-ទំនើប។ ដូច្នេះសូមគោរពអញ្ជើញអាណាព្យាបាល សាធារណជនជិតឆ្ងាយចូលរួមទស្សនាការប្រឡងយកសញ្ញាបត្រសិល្បៈ និងស្នាតកបត្រសិល្បៈ ដើម្បីបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់សិស្សានុសិស្សសាលាមធ្យមវិចិត្រសិល្បៈ ដែលកំពុងតែប្រតិបត្តិក្នុងការអភិរក្ស ថែរក្សាការពារ និងផ្សព្វផ្សាយសិល្បៈខ្មែរ ដែលកម្មវិធីប្រឡងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅសាលាមធ្យមវិចិត្រសិល្បៈ៕
អត្ថបទ រដ្ឋា










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣