ព័ត៌មាន
ការគាំងបេះដូង និងបញ្ហាផ្លូវដង្ហើម គឺជាស្ថានភាពបន្ទាន់ដែលតម្រូវឱ្យមានការសង្គ្រោះទាន់ពេលវេលា
លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានលើកឡើងថា ការគាំងបេះដូង និងបញ្ហាផ្លូវដង្ហើម គឺជាស្ថានភាពបន្ទាន់ដែលតម្រូវឱ្យមានការសង្គ្រោះទាន់ពេលវេលា ត្រឹមត្រូវ និងមានប្រសិទ្ធភាព។
ការថ្លែងរបស់លោកសាស្ត្រាចារ្យរង លូ លីឃាង យ៉ាងដូច្នេះ នាឱកាសដែលមនី្ទរពេទ្យព្រះអង្គឌួង បានសហការជាមួយមនី្ទរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី «ការសង្គ្រោះបឋម នៃការគាំងបេះដូង និងការគ្រប់គ្រងផ្លូវដង្ហើម» ជូនដល់ប្រធានមណ្ឌលសុខភាព នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត និងប្រធានមណ្ឌលសុខភាព នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប
ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះអង្គឌួង, ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត, នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ នៅមនី្ទរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត។
ជាដំបូងលោកសាស្ត្រាចារ្យរង លូ លីឃាង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវប្រធានមនី្ទរ ដែលបានអញ្ជើញចូលរួម និងគាំទ្រដល់វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ។ ការគាំងបេះដូង និងបញ្ហាផ្លូវដង្ហើម គឺជាស្ថានភាពបន្ទាន់ដែលតម្រូវឱ្យមានការសង្គ្រោះទាន់ពេលវេលា ត្រឹមត្រូវ និងមានប្រសិទ្ធភាព។ រាល់វិនាទី គឺមានតម្លៃណាស់សម្រាប់ជីវិតអ្នកជំងឺ។ ដូច្នេះ ការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលនៅតាមមូលដ្ឋាន គឺជាកត្តាដ៏សំខាន់ក្នុងការកាត់បន្ថយ ហានិភ័យ និងជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ។
លោកសាស្រ្តាចារ្យរង បន្តថា វគ្គបណ្តុះបណ្តាលនេះ មិនមានគោលបំណងត្រឹមតែផ្តល់ចំណេះដឹងដល់ប្រធាន មណ្ឌលសុខភាពប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះ គឺចង់ឱ្យលោក លោកស្រី យកចំណេះដឹង និងជំនាញដែលទទួលបាន ទៅបន្តបង្ហាត់ បង្រៀន និងហ្វឹកហាត់ដល់បុគ្គលិកនៅតាមមណ្ឌលសុខភាពរបស់ខ្លួន ឱ្យមានសមត្ថភាព និងភាពជឿជាក់ក្នុងការសង្គ្រោះបឋម។
លោកសាស្រ្តាចារ្យរង លូ លីឃាង សូមលើកទឹកចិត្តឱ្យលោក លោកស្រី ចូលរួមរៀនសូត្រឱ្យបានសកម្ម ផ្តោតសំខាន់ លើការអនុវត្តជាក់ស្តែង និងបន្តធ្វើការហ្វឹកហាត់ជាប្រចាំ ដើម្បីធានាថា នៅពេលមានករណីបន្ទាន់ បុគ្គលិកអាចឆ្លើយតបបានយ៉ាងឆាប់រហ័ស និងត្រឹមត្រូវ។ ជឿជាក់ថា តាមរយៈកិច្ចសហការរវាងមន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត យើងនឹងអាចរួមគ្នាពង្រឹងគុណភាពសេវាសង្គ្រោះបន្ទាន់ និងរួមចំណែកការពារអាយុជីវិតប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព៕
អត្ថបទ រដ្ឋា






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣