ព័ត៌មាន
សម្ដេចធិបតីណែនាំមន្រ្ដីរាជការ ពិសេសមេដឹកនាំស្ថាប័ន «កុំគិតថាបានតួនាទីទទួលអីខ្លះ» តែត្រូវបម្រើរាស្រ្ដ
ក្នុងឱកាស អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងខេត្តស្ទឹតត្រែង នាព្រឹកថ្ងៃទី១២ ខែសីហានេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំមន្រ្ដីរាជការ ពិសេសមេដឹកនាំស្ថាប័ន «កុំគិតថាបានតួនាទីហើយទទួលផលអីខ្លះនោះ» ប៉ុន្ដែត្រូវគិតថាបានបន្សល់ទុកអ្វីខ្លះ និងខិតខំបម្រើរាស្រ្ដពេលកាត់តួនាទី។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានរំឭកថា កាលពីពេលដែល ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ទទួលតំណែងជាអភិបាលខេត្តហើយជួបសម្ដេច, សម្ដេចបានផ្ដាំថា «គោលការណ៍ធំមួយដែលបានទទួលការងារ សូមកុំគិតថា តើក្នុងតួនាទីនេះ ខ្ញុំទទួលបាន ខ្ញុំយកបានអីខ្លះ គឺអត់ទេណា, ត្រូវគិតថា ក្នុងការដែលខ្ញុំជាអភិបាលខេត្ត មិនថាខ្ញុំនៅប៉ុន្មានឆ្នាំទេ សំខាន់តើខ្ញុំកសាងស្មាដៃអីខ្លះទុកបន្សល់ដល់ប្រជាជនអ្នកខេត្ត នេះហើយដែលត្រូវជាគោលដៅបានត្រូវ។ បើដាក់មកគ្រាន់តែបានតួនាទី គិតថា តើខ្ញុំនឹងបានអីខ្លះ ផលអីខ្លះចូលខ្ញុំតាមរយៈតួនាទីនោះចប់ហើយ»។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា «តាមរយៈតួនាទីនេះ តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីបន្សល់ទុកជូនប្រទេសជាតិ ដែលជាភារកិច្ចស្នូលក្នុងការបម្រើរាស្រ្ដ នេះគឺជាកិច្ចការសំខាន់។ ដូច្នេះមន្រ្ដីរាជការទាំងអស់ជាពិសេសអ្នកដឹកនាំស្ថាប័ន គឺជាគោលការណ៍ធំណាស់គោលនយោបាយដែលត្រូវ ដូច្នេះត្រូវគិត»។
សូមបញ្ជាក់ថា ការធ្វើកំណែទម្រង់មន្ត្រីរាជការក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺផ្តោតសំខាន់លើ «អភិបាលកិច្ច និងកំណែទម្រង់រដ្ឋបាលសាធារណៈ» ដែលជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់មន្ត្រី និងស្ថាប័នរដ្ឋ៕









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣