ព័ត៌មាន
ខេត្តទិសឦសានទទួលបានការស្នើសុំវិនិយោគចំនួន ៧២គម្រោងមានទឹកប្រាក់ជិត ៣ពាន់លានដុល្លារ និងបង្កើតការងារបានជាង ៨ម៉ឺននាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ការអភិវឌ្ឍនៅតំ បន់ភូមិភាគឦសាន គឺស្ថិតនៅអាទិភាពរបស់រាជរដ្ឋាភិបាល ហើយតំបន់នេះក៏ចាត់ទុកជាប៉ូលសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ ខណៈរហូតមដល់ពេលនេះខេត្តទាំងបួននៃតំបន់ភូមិភាគឦសាននេះបានទទួលការស្នើសុំវិនិយោគបានចំនួន៧២គម្រោងហើយ ដោយមានទឹកប្រាក់ជិតបីពាន់លានដុល្លារអាមរិក និងផ្តល់ ឱកាសការងារបានជាងប្រាំបីម៉ឺននាក់។
ថ្លែងនៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានាក្នុងក្រុងស្ទឹងត្រែង នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ សម្រាប់បួនខេត្តនៃភូមិភាគឦសានដូចជាខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរីទទួលបានការស្នើសុំវិនិយោគចំនួន៧២ គម្រោងក្នុងនោះគម្រោងស្នើសុំចំនួន៥៧បានពិនិត្យ និងបន្តនីតិវិធី ហើយក្នុងចំនួន៧២គម្រោងដែលបាន ដាក់នេះគឺមានទុនវិនិយោគសរុបចំនួន២,៧ពាន់លានដុល្លារអាមេរិក ហើយវានឹងបង្កើតការងារបានជាង ប្រាំបីម៉ឺននាក់ឯណោះ។
ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានប្រកាសឲ្យដឹងផងដែរថា នៅទូទាំងប្រទេស បើគិតត្រឹមថ្ងៃទី៧ ខែសីហានេះដែរ គម្រោងវិនិយោគគឺមាន២១៤គម្រោង បើគិតជាទឹកប្រាក់ជិតបួនពាន់លានដុល្លារអាមេរិក ហើយបង្កើតការងារបានចំនួន១៤០ពាន់កន្លែង៕អត្ថបទបាន ចក់















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣