ព័ត៌មាន
សម្តេចធិបតីដាស់តឿនឲ្យអាជ្ញាធរខេត្តស្ទឹងត្រែង ត្រូវបន្តពង្រឹងទប់ស្កាត់បទល្មើសនានាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាស់តឿនឱ្យអាជ្ញាធរគ្រប់សមត្ថកិច្ចទាំងអស់របស់ខេត្តស្ទឹងត្រែង ត្រូវតែបន្តពង្រឹងការទប់ស្កាត់បទល្មើសនានាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន ដោយធ្វើយ៉ាងណាកុំឱ្យខេត្ត មានជាប់ពាក់ព័ន្ធជាមួយអ្វីដែលគ្រោះថ្នាក់ ដែលជាសេដ្ឋកិច្ចខ្មៅ យកចូលក្នុងខេត្តឱ្យសោះ ខណៈខេត្តនេះមានជាប់ប្រទាក់ក្រឡា ដែលឆ្លងកាត់ច្រើនរឿងឧក្រិដ្ឋកម្មឆ្លងដែន។
ថ្លែងនៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានាក្នុងក្រុងស្ទឹងត្រែង នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល នឹងមិនអនុញ្ញាតឲ្យខេត្តស្ទឹងត្រែងក្លាយជាខេត្ត ដែលជាកន្លែងសម្បុកសម្រាប់សេដ្ឋកិច្ចខ្មៅនោះទេ ត្រូវតែ បង្កើតសេដ្ឋកិច្ចស ទោះបីយឿតបន្តិចក៏ដោយប៉ុន្តែត្រូវតែស្អាត ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែរួម គ្នាទប់ស្កាត់រាល់បទឧក្រិដ្ឋកម្មឆ្លងដែននានាឲ្យខាងតែបាន។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា កន្លងទៅខេត្តស្ទឹងត្រែង មានការចាប់ ការបំផ្លាញនូវសកម្មភាពខុសច្បាប់ឆ្លងដែន ឆ្លងកាត់ រត់ពន្ធគ្រឿងញៀនដែន ដែលចូលពីប្រទេសផ្សេង មកកម្ពុជា ដើម្បីឆ្លងកាត់ដើម្បីឆ្លងដែន ដូច្នេះការទប់ទល់នេះគឺជាកិច្ចការសំខាន់។
សម្ដេចធិបតី បញ្ជាឱ្យអាជ្ញាធរគ្រប់សមត្ថកិច្ចរបស់ខេត្តស្ទឹងត្រែង បន្តពង្រឹងការទប់ស្កាត់បទល្មើសនានាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន ដោយធ្វើយ៉ាងណាកុំឱ្យខេត្ត មានពាក់ព័ន្ធជាមួយអ្វីដែលគ្រោះថ្នាក់ ដែលជាសេដ្ឋកិច្ចខ្មៅ យកចូលក្នុងខេត្តឱ្យសោះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ខេត្តឆ្ងាយវាមានបញ្ហសម្រាប់មុខរបរខ្លះ ប៉ុន្ដែវាក៏អំណោយផលសម្រាប់មុខរបរដែលមិនចង់ឱ្យគេឃើញ មុខរបរដែលអាចប៉ះពាល់ទៅដល់សន្ដិសុខសង្គម អីចឹងគឺត្រូវធ្វើម៉េចទប់ទល់ក្រុមបណ្ដាញឧក្រិដ្ឋកម្មមិនថានៅក្នុងខេត្ត ឬមួយក៏ឆ្លងខេត្ត ឬឆ្លងប្រទេស គឺត្រូវតែរួមគ្នាទប់ស្កាត់ឱ្យបាន និងទប់ស្កាត់ឱ្យបានម៉ឹងម៉ាត់ ព្រោះបើខេត្តមានមុខមាត់អាក្រក់ហើយ គឺលំបាកលាងសម្អាតណាស់ ដូច្នេះត្រូវរក្សាឱ្យបាននៅការទប់ស្កាត់បញ្ហានេះ៕អត្ថបទ បាន ចក់








-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន4 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន6 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា