Connect with us

ព័ត៌មាន

អ្នកបំពេញកតព្វកិច្ចយោធានឹងទទួលបានប្រាក់ឧតបត្ថម្ភប្រចាំខែ ៤០ម៉ឺនរៀល និងឲ្យត្រឡប់ទៅបំពេញការងារ ឬសិក្សាវិញក្រោយបញ្ចប់កាតព្វកិច្ច

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ដោយបានបញ្ជាក់លម្អិតបន្ថែមទៀតសម្រាប់ការអនុវត្តកាតព្វកិច្ចយោធា ដោយយោធិនដែលកំពុងបំពេញកាតព្វកិច្ចយោធា ត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួនបួន សែនរៀល និងគោលរបបផ្សេងៗទៀតមានដូចជាប្រាក់ម្ហូបប្រចាំថ្ងៃ ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហ្វឺន ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារនិងកូន របបអង្ករប្រចាំថ្ងៃ និងរបបឯកសណ្ឋានប្រយុទ្ធនិងបរិក្ខារចាំបាច់ មួយចំនួនជាដើម។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលបានចេញផ្សាយជាសាធារណៈនាព្រឹកថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២៦នេះ នៅត្រង់ជំពូកទី១ មាត្រា១ បានបញ្ជាក់ថា អនុក្រឹត្យនេះកំណត់អំពីលក្ខខណ្ឌ និង បែបបទនៃការធ្វើជំរឿន ការជ្រើសរើស ការអញ្ជើញការពន្យាពេល ប្រាក់ឧបត្ថម្ភ គោលរបបផ្សេងៗ និងការ លើកទឹកចិត្ត ព្រមទាំងបែបបទនិងនីតិវិធីក្នុងការទទួលយកប្រជាពលរដ្ឋដែលបញ្ចប់កាតព្វកិច្ចយោធាឲ្យ បម្រើការឬបន្តការសិក្សាវិញ ដើម្បីធានាការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី១៧ឆ្នាំទៅ២៥ឆ្នាំសម្រាប់ធ្វើការជំរឿន ខណៈអាយុ១៨ឆ្នាំដល់២៥ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល២៤ខែ។

បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា ការគ្រប់គ្រង ការចាត់តាំង ការហ្វឹកហ្វឺនយោ ធិនបំពេញកាតព្វកិច្ចយោធាដែលបានជ្រើសរើសរួច និងការអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់ជីវិភាពវិញនៃ ប្រពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធាជាសមត្ថកិច្ចរបស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃ កងយោធពលខេមរភូមិន្ទ។ ការធានាជីវភាពយោធិនបំពេញកាតព្វកិច្ចយោធា ជាសមត្ថកិច្ចរបស់ក្រសួង ការពារជាតិនិងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia