ព័ត៌មាន
រដ្ឋមន្រ្តីកសិកម្មលើកទឹកចិត្តមន្ត្រីកសិកម្មឃុំ បន្តជួយកសិករលើការកាត់បន្ថយថ្លៃចំណាយ និងទទួលផលចំណេញខ្ពស់
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់មន្ត្រីកសិកម្មឃុំទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ជួយគាំទ្រប្រជាកសិករ ក្នុងការអនុវត្តបច្ចេកទេសកាត់បន្ថយថ្លៃដើម និងបង្កើនផលិតភាព ដើម្បីធានាឱ្យកសិករទទួលបានផលចំណេញខ្ពស់ និងលើកកម្ពស់ជីវភាពរស់នៅ។
ក្នុងកម្មវិធីជួបសំណេះសំណាលតម្រង់ទិស និងស្តាប់សំណើរសំណូមពររបស់មន្រ្តីកសិកម្មឃុំ-សង្កាត់ នៅក្រុង/ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២ សីហា ឆ្នាំ២០២៦កន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានលើកឡើងពីសារសំខាន់របស់មន្រ្តីកសិកម្មឃុំ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីជួយគាំទ្រប្រជាកសិករក្នុងការវិភាគសេដ្ឋកិច្ច គណនាថ្លៃដើមផលិត បច្ចេកទេសផលិត និងការតភ្ជាប់ទីផ្សារ ស្របតាមទស្សនទាន “មានហូប មានប្រើ មានបាន និងមានរហូត”។
ទាក់ទិនការលើកឡើងខាងលើនេះ ឯកឧត្តម ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តពិតជាមានគាំទ្រចំពោះគោលនិយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងការតម្រង់ទិសវិស័យកសិកម្មនេះដោយស្របតាមលក្ខណៈបទដ្ឋានបច្ចេកទេស ដើម្បីទទួលបានទាំងគុណភាព និងបរិមាណខ្ពស់លើគ្រប់វិស័យកសិកម្មទាំងអស់ក្នុងខេត្ត។ ជាក់ស្តែង នៅក្នុងខេត្តស្ទឹងត្រែង ប្រជាជនដែលប្រកបមុខរបរកសិកម្មមានចំនួនជាង ៧៦% ពាណិជ្ជកម្ម៥% សិប្បកម្ម៤% ចិញ្ចឹមសត្វ៣% និងនេសាទ១%។
សូមជម្រាបជូនថា មន្រ្តីកសិកម្មឃុំ-សង្កាត់ គឺជាប្រព័ន្ធប្រសាទ និងជាតួអង្គសំខាន់របស់ក្រសួងកសិកម្ម ក្នុងការប្រមូលនូវទិន្នន័យ ព័ត៌មាននៅតាមមូលដ្ឋាន ដើម្បីអនុញ្ញាតឱ្យក្រសួងកសិកម្ម មានទិន្នន័យគ្រប់ជ្រុងជ្រោយក្នុងការបម្រើការងារបច្ចេកទេសដល់កសិករចំគោលដៅ ជំរុញកសិករផ្សារភ្ជាប់នឹងសហគមន៍កសិកម្មទំនើប មានផលចំណេញសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាព សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣