ព័ត៌មាន
ផ្លូវជនបទក្រាលកៅស៊ូ DBST ជាច្រើនខ្សែក្នុងខេត្តសៀមរាប ត្រូវបានថែទាំសម្រាប់ប្រើប្រាស់យូរអង្វែង
សៀមរាប ៖ ផ្លូវជនបទចំនួន ១៤ ខែ្ស ក្រាលកៅស៊ូ DBST នៅតាមបណ្តាឃុំ និងស្រុកជាច្រើន ក្នុងខេត្តសៀមរាប ត្រូវបានក្រសួងអភិវឌ្ឍន៍ ជនបទ កំពុងបន្តយកចិត្តទុកដាក់លើការថែទាំជាប្រចាំ ដើម្បីថែរក្សាបណ្តាញផ្លូវទាំងនោះឲ្យបានល្អ សម្រាប់ការប្រើប្រាស់យូរអង្វែង។

ទាក់ទិនហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ ពិតជាមានសារៈសំខាន់បំផុត ក្នុងការជំរុញដំណើរអន្តរ កម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅតំបន់ជនបទ និងកាត់បន្ថយគម្លាតរវាងតំបន់ជនបទនិងទីប្រជុំជន ក្នុងនោះការស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គឺជាការវិនិយោគដ៍ចាំបាច់ ដើម្បីសម្រួលដល់គមនាគមន៍គ្រប់ទិសទី និងជាចំណែក ដ៏សំខាន់ផងដែរក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ទាក់ទងផ្លូវជនបទនេះ, ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃប្រគល់ (ដំណាក់កាលទី១) លើការថែទាំជាប្រចាំ ផ្លូវក្រាលកៅស៊ូ DBST ចំនួន ១៤ខ្សែ ប្រវែងជាង ២០៧គីឡូម៉ែត្រ នៅក្នុងស្រុកចំនួន ៧ ក្នុងខេត្តសៀមរាប នៅថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២៤ នេះថា ជុំវិញបញ្ហាផ្លូវជនបទនេះ ក្រសួងបាននិងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើការស្ថាបនាផ្លូវជនបទ ដោយគិតគូរពីភាពធន់ នឹងការប្រែប្រួលអាកាសធាតុរួមមាន៖ ផ្លូវដីស ផ្លូវល្បាយក្រួស និងផ្លូវកៅស៊ូពីរជាន់ ឬក្រាលបេតុងជាដើម ជាក់ស្តែងផ្លូវជាច្រើនខ្សែ ខាងលើនេះ ក្រសួងកំពុងអនុវត្តន៍លើការថែទាំជាប្រចាំ ដើម្បីថែរក្សាបណ្តាញផ្លូវទាំងនោះឲ្យបានល្អ សម្រាប់ការប្រើប្រាស់យូរអង្វែង។
ជុំវិញផ្លូវខាងលើនេះ, ឯកឧត្តម បានស្នើដល់អ្នកថែទាំ ត្រូវអនុវត្តឲ្យបានជាប្រចាំ ដើម្បីថែរក្សាគុណភាពផ្លូវទាំងនេះឲ្យបានល្អ ព្រោះផ្លូវគឺជាបណ្តញយ៉ាងដ៏សំខាន់ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូន ក៏ដូចជាការធ្វើដំណើររបស់ភ្ញៀវទេសចរ ខណៈខេត្តមួយនេះ ក្នុងមួយឆ្នាំៗបានស្រូបភ្ញៀវទេសចរណ៍ជាច្រើន ជាពិសេសការផ្តល់អត្ថប្រយោជន៍ សម្រាប់ការរកស៊ីទទួលទាន ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាដើម។

នៅក្នុងការត្រួតពិនិត្យផ្លូវខាងលើនេះដែរ, ឯកឧត្តម សាន វិសាល និងគណៈកម្មាធិការអន្តរក្រសួង បានជួបសំណេះសំណាលជាមួយ អាជ្ញាធរ និងប្រជាពលរដ្ឋជាច្រើនរូប ដោយក្នុងនោះឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធាសភា និងសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសម្តេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ។ ក្នុងនោះផងដែរ ឯកឧត្តម ក៏សូមឲ្យប្រជាពលរដ្ឋចូលរួមអបអរសាទរនូវសមិទ្ធផលថ្មី ដែលជាប្រវត្តិសាស្រ្ត ព្រែកជីកហ្វូណន តេជោ ដែលនឹងចាប់ផ្តើមបើកការដ្ឋាននៅថ្ងៃទី ៥ ខាងមុខនេះ បន្ទាប់ពីសំណោះសំណាលរួច ឯកឧត្តម បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ា១ ផងដែរ៕









អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា