ព័ត៌មាន
អ្នកវិភាគ៖ ថៃកំពុងជួបបញ្ហាផ្ទៃក្នុងដោយព្យាយាមទាញប្រទេសជិតខាងចូលដើម្បីបង្វែរស្ថានការណ៍
អ្នកវិភាគយល់ថា បច្ចុប្បន្នប្រទេសថៃកំពុងជួបបញ្ហាផ្ទៃក្នុង ដោយព្យាយាមទាញបញ្ហាជាមួយប្រទេសជិតខាង ជាពិសេសប្រទេសកម្ពុជាចូលដើម្បីបង្វែរស្ថានការណ៍បញ្ហាផ្ទៃក្នុង។
មានប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយBTV នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយអន្តរជាតិនៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ថៃជាប្រទេសមួយមានបញ្ហាផ្ទៃក្នុងច្រើន ដូចដែរយើងបានដឹងហើយថា ប្រទេសថៃអនុញ្ញាតឱ្យដាំដុះកញ្ចា មានន័យថា ការផលិតគ្រឿងញៀននៅប្រទេសថៃមានភាពទូលំទូលាយណាស់។ រីឯការគ្រប់គ្រងអាវុធនៅថៃ គ្មានសណ្តាប់ធ្នាប់នោះទេ ដោយសារពលរដ្ឋមានសិទ្ធិកាន់កាំភ្លើងច្រើន ហើយអ្វីដែរល្បីនៅប្រទេសថៃមួយទៀត គឺសំបូរកន្លែងសប្បាយ អញ្ជឹងពេលមានកន្លែងសប្បាយបែបនេះ បញ្ហាអសន្តិសុខនៅក្នុងប្រទេសក៏មានច្រើនដែរ ដូច្នេះហើយបើប្រទេសថៃអត់មានបញ្ហាជាមួយប្រទេសជិតខាងនោះទេ ជាពិសេសជាមួយប្រទេសកម្ពុជា បញ្ហាទាំងអស់របស់ប្រទេសថៃនឹងបុកទៅផ្ទៃក្នុងប្រទេស ដែលអាចធ្វើឱ្យរង្គោះរង្គើទៅដល់រដ្ឋាភិបាល ឬព្រះបរមរាជវាំងប្រទេសថៃ ពីព្រោះក្នុងចំណោមសារណៈជនរបស់ថៃ ជាពិសេសយុវជនមានគំនិតចង់មានការផ្លាស់ប្តូរ ដូចជាកាលមុនការបោះឆ្នោតឆ្នាំ២០២៣ ក៍មានគណបក្សនយោបាយមួយដែលចង់ឱ្យមានការធ្វើកំណែទម្រង់ស៊ីជម្រៅ នៅក្នុងរាជវាំង និងរាជរដ្ឋាភិបាលថៃ។
លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយអន្តរជាតិនៅរាជបណ្ឌិត្យសភាកម្ពុជា បានបន្តទៀតថា ប្រសិនបើប្រទេសកម្ពុជាមិនខ្លាំងទេ មិនច្បាស់លាស់ ក្នុងការជែកវែកញែក ពន្យល់ ហើយជាពិសេសទឹកចិត្តកងទ័ព សមត្ថភាពកងទ័ព ក្រៅពីនោះ ការកសាងសេដ្ឋកិច្ច និងការកសាងធនធានមនុស្សដែលពូកែ និងមានសមត្ថភាពនៅគ្រប់ផ្នែករបស់រាជរដ្ឋាភិបាល ជារឿងដែលកម្ពុជាត្រូវតែធ្វើ ពីព្រោះថាប្រទេសថៃគ្មានចេតនាណាមួយគោរពដែនអធិបតេយ្យភាពរបស់កម្ពុជានោះទេ គេឈ្លានពានកម្ពុជាហើយ បែរជាចោទកម្ពុជាទៀត ដែលនេះជាយុទ្ធសាស្រ្តដែលគេធ្លាប់បានធ្វើមកលើកម្ពុជា។
តាមរយៈសារព័ត៌មាននៅក្នុងប្រទេសថៃ និងអន្តរជាតិនានា បានចុះផ្សាយពីបញ្ហាផ្ទៃក្នុងប្រទេសថៃនៅអំឡុងឆ្នាំ២០២៦ ជាបន្តបន្ទាប់ ដែលក្នុងនោះរួមមាន៖ ជម្លោះព្រំដែនជាមួយប្រទេសជាតិខាង រាប់បញ្ចូលទាំងប្រទេសកម្ពុជាមួយដែរ, ក្មេងជំទង់បាញ់សម្លាប់មិត្តរួមថ្នាក់ គ្រូបង្រៀន និងអាព្យាបាលនៅក្នុងសាលារៀន, អំពើឃាតកម្មលើជនជាតិរុស្ស៊ីពីរនាក់បងប្អូន, ការក្ស័យធន ឬអាជីវកម្មមួយចំនួនត្រូវបានបិទ,មន្រ្តីអាកាសចរវាយតប់ទេសចរបរទេស និងបញ្ហាគ្រឿងញៀនជាដើម៕ អត្ថបទ៖ទូច សោភ័ណ

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣