ព័ត៌មាន
រដ្ឋមន្រ្តីកសិកម្មជំរុញឱ្យមន្ត្រីកសិកម្មឃុំអនុវត្តតួនាទីឱ្យបានល្អ ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋនៅមូលដ្ឋាន
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ដើម្បីតម្រង់ទិសក្នុងការអនុវត្តការងារនិងតួនាទីភារកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាព នៅក្រុងក្រចេះ ខេត្តក្រចេះ។
ក្នុងជំនួបសំណេះសំណាល កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់លម្អិតពីគោលនយោបាយអាទិភាពទី៥ និងទី៦ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋគ្រប់រូប “មានហូប មានប្រើ មានបាន និងមានរហូត” ដោយសង្កត់ធ្ងន់លើសារ:សំខាន់នៃវិស័យកសិកម្មកម្ពុជាដែលធានាបានទាំងស្រុងនូវសន្តិសុខស្បៀងក្នុងគ្រប់កាល:ទេសៈ និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។
ជាមួយនឹងការផ្តាំផ្ញើឱ្យមន្ត្រីកសិកម្មឃុំខិតខំក្នុងការអនុវត្តតួនាទី និងភារកិច្ចឱ្យបានល្អប្រសើរជួយដល់ប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ណែនាំអំពីយុទ្ធសាស្ត្រ និងសិល្ប:នៃការដោះស្រាយបញ្ហាប្រឈមរបស់កសិករ ផ្តល់ជាជំនួយបច្ចេកទេស គណនាថ្លៃដើមផលិត លើកទឹកចិត្តឱ្យកសិករធ្វើពិពិធកម្មមុខដំណាំ និងការចូលរួមក្នុងសហគមន៍កសិកម្មទំនើប សំដៅផ្តល់ផលចំណេញជូនកសិករ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣