ព័ត៌មាន
កម្ពុជាបើម្ពោធជាផ្លូវការពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ លើកទី១០ ពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ ការវេចខ្ចប់ និងបោះពុម្ភកម្ពុជាអន្តរជាតិលើកទី១០
ភ្នំពេញ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមជា ភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថា នៅក្នុងពិធីសម្ពោធជាផ្លូវការ ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ លើកទី១០ ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ លើកទី១០ និងពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ ការវេចខ្ចប់ និងបោះពុម្ភកម្ពុជាអន្តរជាតិ លើកទី១០។
ពិធីសម្ពោធនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា និង តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើន។
ពិព័រណ៍កម្ពុជាអន្តរជាតិ មានគោលបំណងជំរុញការផ្ទេរបច្ចេកវិទ្យា បង្កើតភាពជាដៃគូធុរកិច្ច និងបើកឱកាសវិនិយោគថ្មីៗ។
ពិព័រណ៍កម្ពុជាអន្តរជាតិ ដ៏មានសារៈសំខាន់នេះ គឺជាវេទិកាដ៏មានតម្លៃសម្រាប់ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងពាណិជ្ជកម្មនៅកម្ពុជា ជាពិសេសវិស័យសំខាន់ៗដូចជា គ្រឿងយន្ត សម្លៀកបំពាក់ និងវាយនភ័ណ្ឌ ប្លាស្ទិក កៅស៊ូ ការវេចខ្ចប់ និងការបោះពុម្ព ដែលសុទ្ធតែមានតួនាទីសំខាន់ក្នុងសកម្មភាពផលិតកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
សូមជម្រាបជូនថា ពិព័រណ៍កម្ពុជាអន្តរជាតិលើកទី១០ នៅក្នុងឆ្នាំនេះ នឹងប្រព្រឹត្តទៅចំនួន ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា នៅមជ្ឈមណ្ឌលតាំងពិពណ៌ និងសន្និបាតកោះពេជ្រ។ ហើយពិព័រណ៍កម្ពុជាអន្តរជាតិលើកទី១០ ប្រមូលផ្តុំដោយ ក្រុមហ៊ុន និងផលិតផលជាច្រើនពីបណ្តាប្រទេសផ្សេងៗ ដោយមានក្រុមហ៊ុន និងពាណិជ្ជករជាង ២០០ក្រុមហ៊ុន មកពី ១៥ប្រទេស និងមានស្តង់តាំងពិព័រណ៍ប្រមាណ ៣០០ស្តង់។
ពិព័រណ៍រយៈពេល ៤ ថ្ងៃនេះ រៀបចំឡើងដោយក្រុមហ៊ុន Yorkers Trade & Marketing Service Co., Ltd. សហការជាមួយក្រសួងឧស្សាហកម្ម ក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងដៃគូពាក់ព័ន្ធ ដើម្បីផ្តល់នូវវេទិកាសម្រាប់បង្ហាញបច្ចេកវិទ្យាឧស្សាហកម្មថ្មីៗ ជំរុញការតភ្ជាប់ធុរកិច្ច និងគាំទ្រដល់ការធ្វើទំនើបកម្មវិស័យកម្មន្តសាលកម្ពុជា៕














-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣