ព័ត៌មាន
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរបណ្តុះយុវជនក្រីក្រជិត ៣ពាន់នាក់ឱ្យមានជំនាញ ការងារ និងប្រាក់ចំណូល តាមរយៈកម្មវិធី TVET ១.៥លាននាក់របស់សម្តេចធិបតី
(សៀមរាប)៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១.៥លាននាក់ ធ្វើឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យជិត ៣ពាន់មានជំនាញ ការងារ និងប្រាក់ចំណូលសមរម្យ។
យោងតាមរបាយការណ៍របស់វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ សិស្សដែលកំពុងទទួលការបណ្តុះបណ្តាលក្នុងកម្មវិធីនេះមានចំនួន ២,៩៧១នាក់ ក្នុងនោះស្រី ៨៦៣នាក់។ ក្នុងចំណោមសិស្សទាំងនេះ មានសិស្សចំនួន ១,២៧៧នាក់ ក្នុងនោះស្រី ៣៧៦នាក់ មានការងារធ្វើរួចហើយ ខណៈសិស្សចំនួន ៤២១នាក់ ស្រី ១៣៩នាក់ កំពុងចុះកម្មសិក្សា នៅតាមសហគ្រាស និងកន្លែងការងារពាក់ព័ន្ធនឹងជំនាញដែលខ្លួនបានសិក្សា។
ជាមួយគ្នានេះ សិស្សចំនួន ១,៧៩០នាក់ ក្នុងនោះស្រី ៥១៥នាក់ បានឆ្លងកាត់ការវាយតម្លៃបញ្ចប់ការសិក្សា ដែលជាដំណាក់កាលសំខាន់មួយក្នុងការបញ្ជាក់ពីសមត្ថភាព និងជំនាញដែលទទួលបានក្រោយការបណ្តុះបណ្តាល។
កម្មវិធីបណ្តុះបណ្តាលនេះ បានផ្តល់ឱកាសដល់យុវជនដែលមានបណ្ណសមធម៌ ឬបណ្ណសមធម៌គ្រួសារងាយរងហានិភ័យ ទទួលបានការសិក្សាដោយឥតគិតថ្លៃ ព្រមទាំងប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល ដើម្បីជួយសម្រួលដល់ការចំណាយក្នុងអំឡុងពេលសិក្សា។
នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ការបណ្តុះបណ្តាលត្រូវបានអនុវត្តលើជំនាញដែលមានតម្រូវការនៅក្នុងទីផ្សារការងារ ដោយរួមមានជំនាញ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការថែទាំ និងជួសជុលរថយន្ត, ការដំឡើងបណ្តាញបំពង់ទឹក, ការងារកំបោរ, សេវាកម្មកុំព្យូទ័រ, រចនាក្រាហ្វិកដោយកុំព្យូទ័រ, ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព, ការកែច្នៃបន្លែ និងផ្លែឈើ, ធុរកិច្ចភេសជ្ជៈ និងការផលិតនំ។
ការបណ្តុះបណ្តាលជំនាញទាំងនេះ មានគោលបំណងពង្រឹងសមត្ថភាពយុវជនឱ្យមានជំនាញវិជ្ជាជីវៈពិតប្រាកដ ស្របតាមតម្រូវការទីផ្សារការងារ និងអាចយកចំណេះដឹងដែលទទួលបានទៅប្រកបមុខរបរ ឬចូលបម្រើការងារនៅតាមសហគ្រាស និងគ្រឹះស្ថាននានា។
តាមរយៈលទ្ធផលខាងលើបង្ហាញថា វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរបានចូលរួមជាក់ស្តែងក្នុងការផ្តល់ឱកាសដល់យុវជន ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ឱ្យទទួលបានជំនាញដោយឥតគិតថ្លៃ និងមានឱកាសឈានទៅរកការងារ និងប្រាក់ចំណូល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអប់រំបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា៕








-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា
-
ព័ត៌មាន2 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់