ព័ត៌មាន
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ នាំជំនាញកសិកម្មទៅដល់សហគមន៍ជួយប្រជាពលរដ្ឋ ជិត៧០០នាក់ បង្កើតមុខរបរ
(សៀមរាប)៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានចូលរួមអនុវត្តការអន្តរាគមន៍ពិសេសរបស់រាជរដ្ឋាភិបាល តាមរយៈការចុះបណ្តុះបណ្តាលជំនាញកសិកម្មនៅតាមសហគមន៍ ដល់គ្រួសារ និងបងប្អូនរបស់អតីតពលករដែលបានត្រឡប់មកពីប្រទេសថៃវិញ ដោយជួយប្រជាពលរដ្ឋចំនួ ៦៦០នាក់បង្កើតមុខរបរ និងបង្កើនប្រាក់ចំណូល។
តាមរបាយការណ៍របស់វិទ្យាស្ថាន ការបណ្តុះបណ្តាលត្រូវបានផ្តោតលើជំនាញកសិកម្មដែលអាចអនុវត្តបាននៅតាមគ្រួសារ និងសហគមន៍ ដោយរួមមាន ការចិញ្ចឹមមាន់ ការដាំដំណាំបន្លែ និងការចិញ្ចឹមជ្រូក។ ក្នុងនោះ វគ្គបណ្តុះបណ្តាលស្តីពី ការចិញ្ចឹមមាន់ មានសិក្ខាកាមសរុប ៥០៣នាក់ ក្នុងនោះស្ត្រី ៤២៧នាក់ ខណៈវគ្គ ដំណាំបន្លែ មានសិក្ខាកាម ១០៦នាក់ ក្នុងនោះស្ត្រី ៨០នាក់។ ចំពោះវគ្គ ការចិញ្ចឹមជ្រូក របាយការណ៍បានបញ្ជាក់ថា មានសិក្ខាកាមចូលរួម ៥១នាក់ ក្នុងនោះស្ត្រី ៤៣នាក់។
ការចុះបណ្តុះបណ្តាលជំនាញនៅតាមសហគមន៍នេះ មានសារៈសំខាន់ក្នុងការផ្តល់ចំណេះដឹង និងជំនាញជាក់ស្តែងដល់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារដែលមានសមាជិកជាអតីតពលករត្រឡប់មកពីប្រទេសថៃ ដើម្បីអាចយកចំណេះដឹងទៅអនុវត្តក្នុងការផលិតកសិកម្មនៅក្នុងមូលដ្ឋាន និងបង្កើតជាមុខរបរប្រចាំគ្រួសារ។
ជាមួយគ្នានេះ ការបណ្តុះបណ្តាលជំនាញកសិកម្មតាមសហគមន៍ ក៏ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពប្រជាពលរដ្ឋឱ្យអាចប្រើប្រាស់ធនធានដែលមានស្រាប់នៅក្នុងមូលដ្ឋាន ដើម្បីបង្កើនផលិតភាព និងបង្កើតប្រភពចំណូលបន្ថែម ជំនួសឱ្យការពឹងផ្អែកតែលើការងារនៅក្រៅប្រទេស។
ការចូលរួមរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ក្នុងការនាំយកការបណ្តុះបណ្តាលទៅដល់មូលដ្ឋាន និងសហគមន៍ បានបង្ហាញពីការបត់បែននៃការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ដោយមិនត្រឹមតែផ្តល់ការបណ្តុះបណ្តាលនៅក្នុងទីតាំងវិទ្យាស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំជំនាញទៅដល់ប្រជាពលរដ្ឋដែលត្រូវការជំនាញសម្រាប់ប្រកបមុខរបរនៅក្នុងមូលដ្ឋានផងដែរ៕








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣