ព័ត៌មាន
គណៈទន្តពេទ្យកម្ពុជា រម្លឹកគ្រូពេទ្យត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ដល់អតិថិជន ដើម្បីចៀសវាងការកើតមានបណ្តឹង
អគ្គលេខាធិកាគណៈទន្តពេទ្យកម្ពុជា បានដាក់ចេញនូវការណែនាំជាថ្មីដោយជំរុញឱ្យក្រុមគ្រូពេទ្យទាំងអស់បង្កើនការយកចិត្តទុកដាក់ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងការគោរពដល់អ្នកមកទទួលសេវា ឬអតិថិជន ដោយបញ្ជាក់ថា «ចំណេះដឹង និងជំនាញ ត្រូវតែដើរទន្ទឹមនឹងសីលធម៌»។
ទន្តបណ្ឌិត ប្រាក់ វណ្ណី អគ្គលេខាធិកាគណៈទន្តពេទ្យកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទសមាគមទន្តពេទ្យសម្រាប់កុមារកម្ពុជា លើកទី១ កាលពីព្រឹកថ្ងៃទី១៣ សីហា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍ថា កន្លងមកសង្កេតឃើញថា ការអនុវត្តក្រមសីលធម៌របស់ក្រុមគ្រូពេទ្យមិនបានគ្រប់ជ្រុងជ្រោយនៅឡើយទេ អញ្ចឹងក្នុងពេលនេះ មិនថាការព្យាបាលធ្មេញកុមារ មិនថាការព្យាបាលដោយ Implant ឬក៏មុខវិជ្ជាផ្សេងៗទៀតត្រូវតែគោរពក្រមសីលធម៌ ពីព្រោះសេចក្តីសុខរបស់មនុស្ស ត្រូវតែគោរពក្រមសីលធម៌។
ទន្តបណ្ឌិត ប្រាក់ វណ្ណី បានសង្កត់ធ្ងន់ទៀតថា ដោយសារកាន់ការងារខាងទទួលបណ្តឹង លោកយល់ឃើញថា ប្រសិនបើពេទ្យមិនគោរពសីលធម៌ទេ អតិថិជននឹងប្តឹង ហើយបើកាលណាមានបណ្តឹង បើសិនគណៈវិជ្ជាជីវៈសង្កេតឃើញថា ការងារខុសនឹងក្រមសីលធម៌ នោះនឹងជួបពិន័យ និងឈានទៅដល់ការបាត់បង់វិជ្ជាជីវៈតទៅទៀត។ លោកបានរម្លឹកបន្ថែមថា ទាំងគ្រូពេទ្យ និងទន្តពេទ្យទាំងអស់ នៅពេលដែលចេញប្រកបវិជ្ជាជីវៈត្រូវតែគោរពក្រមសីលធម៌ជាចម្បង ពីព្រោះនេះជាកត្តាមួយដែលរួចផុតពីពាក្យបណ្តឹង។
ទាក់ទិនកម្មវិធីសន្និសីទសមាគមទន្តពេទ្យសម្រាប់កុមារកម្ពុជា លើកទី១នេះ ទន្តបណ្ឌិតឯកទេស យស់ ចាន់ថូ ប្រធានសមាគមទន្តពេទ្យសម្រាប់កុមារកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ធ្វើឡើងក្រោមប្រធានប្រធានបទ៖ “ដំណោះស្រាយបញ្ហាផ្សេងៗក្នុងវិស័យទន្តសាស្រ្តកុមារ” ក្នុងគោលបំណងផ្សព្វផ្សាយពីសារៈសំខាន់អត្ថប្រយោជន៍ក្នុងព្យាបាលធ្មេញកុមារ វិធីសាស្ត្រក្នុងការរៀបចំករណីពិបាកដោះស្រាយវិធីវិភាគ និងវាយតម្លៃធ្មេញព្រៃ ឬធ្មេញទឹកដោះ ជូនដល់សមាជិក សមាជិការ និងអ្នកចូលរួមទាំងអស់ក្នុងកម្មវិធីនេះ។ លោកសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាម នឹងទទួលបានចំណេះដឹង ចំណេះធ្វើ ព្រមទាំងបទពីសោធន៏ល្អៗពីវារគ្មិន ដើម្បីបន្តការងារវិស័យទន្តពេទ្យនេះ ប្រកបដោយវិជ្ជាជីវៈ និងមានប្រសិទ្ធិភាពខ្ពស់៕
អត្ថបទ៖ ឈិត បូរ៉ាវី









-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន2 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា