ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់ក្រសួងធនធានទឹកដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពគម្រោងការពារច្រាំងទន្លេមេគង្គ ចំនួន ៣កន្លែង ក្នុងភូមិសាស្ដ្រខេត្តកណ្តាល
កណ្ដាល៖ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម (គ.ល) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពលើការងារគម្រោងចំនួន ៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល ក្រោយបញ្ចប់រយៈពេលធានាគុណភាព ១២ខែ។
ឯកឧត្តមរដ្ឋលេខាធិការ និងកករុមការងារអន្ដរក្រសួង អញ្ជើញចុះពិនិត្យ និងវាយតម្លៃ គម្រោងការពារច្រាំងទន្លេមេគង្គ ចំនួន ៣កន្លែង រួមមាន៖ ទី១) គម្រោងការពារច្រាំងទន្លេមេគង្គ ប្រវែង ២០០ម៉ែត្រ ស្ថិតនៅភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល។ ទី២) គម្រោងការពារច្រាំងទន្លេមេគង្គ ប្រវែង ២៥០ម៉ែត្រ ស្ថិតនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ ទី៣) គម្រោងការពារច្រាំងទន្លេមេគង្គ ប្រវែង ៤៥០ម៉ែត្រ ស្ថិតនៅភូមិរកាកោង ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល។
សូមជម្រាបថា សំណង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ មានភាពរឹងមាំ ដោយបានប្រើប្រាស់បច្ចេកទេសរៀប សំណាញ់ថ្ម (Gabion box) ប្រកបដោយគុណភាព និងសោភ័ណភាព ដែលធានាបាននូវនិរន្តរភាពប្រើប្រាស់បានយូរអង្វែង បម្រើជាប្រយោជន៍ដល់សាធារណជន។ សមិទ្ធផលទាំងនេះ សម្រេចទៅបានដោយសារមានកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន និងទទួលបានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់។
ក្រោយចុះពិនិត្យជាក់ស្តែង ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ដែលអនុវត្តការងារបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានស្នើអាជ្ញាធរមូលដ្ឋាន បន្តផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលទាំងនេះ ដើមី្បជួយលើកកម្ពស់សេដ្ឋកិច្ច-សង្គមក្នុងមូលដ្ឋាន៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣