ព័ត៌មាន
កម្ពុជាទទួលបានគម្រោងវិនិយោគ ៣៣ ទុនវិនិយោគ ៥២៥លានដុល្លារអាមេរិកក្នុងខែកក្កដា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និង អនុគណៈកម្មាធិការ វិនិយោគរាជធានី-ខេត្ត (អ.គ.វ.រ.ខ.) បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៥២៥លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ បានប្រមាណ១៧ពាន់កន្លែង។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្នុងចំណោម ៣៣ គម្រោង គឺ ២៣ គម្រោង ត្រូវបានចុះបញ្ជី ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងទំហំទុនវិនិយោគប្រមាណ៤៩៤លានដុល្លារអាមេរិក និងអាចបង្កើត ការងារបានប្រមាណ៩ពាន់កន្លែង។
ដោយឡែក គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយ អនុគណៈកម្មាធិការ វិនិយោគរាជធានី-ខេត្ត មានចំនួន១០គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៣១លានដុល្លារអាមេរិក និងអាចបង្កើត ការងារបានប្រមាណ៨ពាន់កន្លែង។
គម្រោងវិនិយោគដែលមានភាពលេចធ្លោសម្រាប់ខែកក្កដា រួមមាន ៖ ទី១-គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងរោងចក្រកែច្នៃគុជខ្យង់-ត្រី មានទុនវិនិយោគ ៤១ លានដុល្លារអាមេរិក និងបង្កើតការងារចំនួន ២ ៩៣៩ ដែលមានទីតាំងនៅស្រុកស្ទោង ខេត្តកំពង់ធំ។
ទី២-គម្រោងអាជីវកម្មរ៉ែមាស និងរោងចក្រកែច្នៃ ដែលមានទុនវិនិយោគ ៣១លានដុល្លារអាមេរិក និងបង្កើតការងារចំនួន ៤០០កន្លែង ។គម្រោងនេះ ស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ និងស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ទី៣-គម្រោងអភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្តុកទុកថាមពលអានុភាព ៥០០ មេហ្គាវ៉ាត់ មានទុនវិនិយោគ ២៤៤លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួន ៩កន្លែង ដែលមានទីតាំងនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រមទាំងគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអនុភាព ១០០មេហ្គាវ៉ាត់ មានទុនវិនិយោគ ៦២លានដុល្លារអាមេរិក និងបង្កើតការងារចំនួន ១៦កន្លែង។
ទី៤- គម្រោងបង្កើតរោងចក្រកែច្នៃរ៉ែលោហៈមិនមែនដែក មានទុនវិនិយោគ ១៥លានដុល្លារអាមេរិក និងបង្កើតការងារចំនួន ២០០កន្លែង ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង។
ជាការកត់សម្គាល់ ការវិនិយោគក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦ នេះ កម្ពុជានៅតែបន្តទាក់ទាញគម្រោងវិនិយោគដែលមានគុណភាព ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ ខណៈវិស័យឧស្សាហកម្មនៅតែជាវិស័យនាំមុខក្នុងការ ទាក់ទាញវិនិយោគ៕អត្ថបទ៖ ធូ វិរៈ



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣