ព័ត៌មាន
សំណុំរឿងស្ត្រីជេរប្រមាថកងទ័ពកំពុងស្ថិតក្នុងនីតិវិធីរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
សំណុំរឿងស្ត្រីម្ចាស់គណនីហ្វេសប៊ុក Mr.8 gaming ដែលផ្សព្វផ្សាយលក់ទូរស័ព្ទតាមអនឡាញ ហើយជេរប្រមាថអតិថិជនដែលជាកងទ័ព និងត្រូវបាននគរបាលទៅឃាត់ខ្លួនដល់លំនៅដ្ឋាន កំពុងស្ថិតក្នុងនីតិវិធីរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
នេះបើតាមការបញ្ជាក់ពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានប្រាប់ទូរទស្សន៍ BTV នៅវេលាថ្ងៃត្រង់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។
ស្ត្រីរូបនេះឈ្មោះ ចិន្តា សុវណ្ណារី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅស្ថិតនៅបុរីML ផ្ទះលេខ១ ផ្លូវលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាម្ចាស់គណនីហ្វេសប៊ុក Mr.8 gaming ដែលផ្សព្វផ្សាយលក់ទូរស័ព្ទតាមអនឡាញ ត្រូវបាននគរបាលខណ្ឌដង្កោ និងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនកាលពីវេលាម៉ោង០៧:៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីធ្វើឱ្យខូចទឹកចិត្តកងទ័ព ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
បន្ទាប់ពីឃាត់ខ្លួនសាកសួរមួយថ្ងៃនៅដំណាក់កាលនគរបាលយុត្តិធម៌ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នគរបាលរាជធានីភ្នំពេញបានបញ្ជូនខ្លួន និងសំណុំរឿងស្ត្រីឈ្មោះ ចិន្តា សុវណ្ណារី ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការចោទប្រកាន់ និងបន្តនីតិវិធីតាមផ្លូវច្បាប់៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣