កីឡា
សិក្ខាកាម៩ប្រទេសត្រូវបានបំពាក់បំប៉នជំនាញចៅក្រមអាជ្ញាកណ្តាលវាយសីពីសហព័ន្ធវាយសីអាស៊ី
ភ្នំពេញ៖ មុនព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះចូលមកដល់ សហព័ន្ធកីឡាវាយសីអាស៊ី បានបើកវគ្គបណ្តុះបណ្តាលមន្រ្តីជំនាញ អាជ្ញាកណ្តាលចៅក្រមកីឡាវាយអន្តរជាតិ ដល់សិក្ខាកាម មកពី៩ប្រទេស នៅក្នុងពហុកីឡដ្ឋានមរតកតេជោ។
ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាសីកម្ពុជា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលដែលរៀបចំដោយ សហព័ន្ធកីឡាវាយសីអាស៊ីនេះ មានសិក្ខាកាមចូលរួមចំនួន១៣នាក់ មកពី៩ប្រទេស មានដូចជា កម្ពុជា.វៀតណាម ឥណ្ឌា .មីយ៉ាន់ម៉ា. ឡាវ .ព្រុយណេ .សឹង្ហបុរី.ថៃ.និងហ្វីលីពីន ក្នុងចំណោមនោះមានមន្រ្តីកម្ពុជាពីររូប។ ក្រៅពីសិក្ខាកាមផ្លូវការ សហព័ន្ធកីឡាវាយសីកម្ពុជាក៏បានដាក់មន្រ្តីរបស់ខ្លួនចំនួន១០នាក់ឱ្យចូលរួមវគ្គបំប៉ននេះផងដែរ។ ការដាក់បន្ថែមមន្រ្តីចូលរួមក្រៅផ្លូវការនេះ ជាការបញ្ជ្រាបចំណេះដឹងឱ្យមន្រ្តីសហព័ន្ធកីឡាវាយសីបានឈ្វេងយល់អំពីជំនាញអាជ្ញាកណ្តាល ចៅក្រមវាយសីអន្តរជាតិ ជាការត្រៀមលក្ខណៈទុកជាមុន ដើម្បីត្រៀមចូលរួមវគ្គអន្តរជាតិនានា ដែលរៀបចំដោយសហព័ន្ធកីឡាវាយសីអាស៊ី។
ឯកឧត្តម អគ្គលេខាធិកា បានពន្យល់ថា មន្រ្តីអាជ្ញាកណ្តាល ចៅក្រម ដែលទទួលបានការបណ្តុះបណ្តាល ដោយសហព័ន្ធកីឡាវាយសីអាស៊ី ដែលមានសិក្ខាកាមចំនួន១៣នាក់នេះ គឺបានរៀនតាមអនឡាញពីរលើករួចមកហើយ .ហើយក្នុងរយៈពេល៣ថ្ងៃនៃការបណ្តុះបណ្តាលចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ គឺជាការរៀនទ្រឹស្តី និងចាប់ពីថ្ងៃទី១៥ដល់ថ្ងៃ២១ ខែ សីហា ជាការអនុវត្តដោយផ្ទាល់នៅលើទីលាន។ ប្រសិនបើអាជ្ញាកណ្តាល ចៅក្រមទាំង១៣នាក់ ត្រូវបានមន្រ្តីសហព័ន្ធកីឡាវាយសីអាស៊ីវាយតម្លៃមានពិន្ទុជាប់ក្នុងវគ្គនេះ គឺពួកគេនឹងជាប់ជាអាជ្ញាកណ្តាល ចៅក្រមអន្តរជាតិទទួលស្គាល់ដោយសហព័ន្ធកីឡាវាយសីអាស៊ីទទួលបានឱកាសទៅចូលរួមកាត់សេចក្តីការប្រកួតអន្តរជាតិនានានៅក្រៅប្រទេស។
សូមបញ្ជាក់ថា ការប្រកួតកីឡាវាសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះនេះ ដំណើរចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែ សីហា ឆ្នាំ២០២៦ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ។ សរុបប្រទេសចូលរួមចំនួន៧រួមមាន កម្ពុជាម្ចាស់ផ្ទះ.វៀតណាម.ឡាវ .ហ្វីលីពីន.ទីម័រ.ព្រុយណេ និងមីយ៉ាន់ម៉ា៕








-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣