ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យបន្តពង្រឹងសិទ្ធិអំណាចស្រ្ដីក្នុងវិស័យសេដ្ឋកិច្ច និងនយោបាយ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តពង្រឹងសិទ្ធិអំណាចដល់ស្រ្ដីនៅក្នុងវិស័យសេដ្ឋកិច្ចទាំងក្នុងគ្រួសារ និងក្នុងសង្គមជាតិ ខណៈកំណើនស្រ្ដីនៅក្នុងវិស័យសេដ្ឋកិច្ចនឹងជួយទៅដល់ការអភិវឌ្ឍសង្គមជាតិ និងនយោបាយរបស់ប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានបន្តជំរុញលើកទឹកចិត្តបែបនេះ តាមរយៈការផ្ដល់អនុសាសន៍ក្នុងឱកាស អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះសម្ដេចតេជោ ផ្ញើសារទៅបណ្ដាស្ថាប័នជាតិ និងប្រជាពលរដ្ឋ ឱ្យបន្តពង្រឹងអំណាច តួនាទីស្រ្ដីក្នុងវិស័យសេដ្ឋកិច្ចរបស់កម្ពុជា។ សម្ដេចតេជោ បញ្ជាក់ថា ការណ៍នេះ សំខាន់ខ្លាំងណាស់ ពីព្រោះបើយើងពង្រឹងអំណាចស្រ្ដីលើវិស័យសេដ្ឋកិច្ចបាន យើងក៏អាចពង្រឹងអំណាចស្រ្ដីក្នុងវិស័យនយោបាយបានដែរ។ បើអំណាចស្រ្ដីលើវិស័យសេដ្ឋកិច្ចមិនត្រូវបានលើកកម្ពស់ទេ អំណាចស្រ្ដីនៅក្នុងគ្រួសារ និងក្នុងសង្គមក៏មិនត្រូវបានលើកកម្ពស់ដែរ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បុរសៗចាយលុយអត់ដឹងអស់ទេ ប៉ុន្ដែស្រ្ដីទៅវិញទេ ដែលគាត់ដឹងថា ត្រូវចំណាយទៅលើកូនសិក្សា លើគ្រួសារប៉ុណ្ណានោះ ប៉ុន្ដែងយើងមិនសំដៅលើបុរសទាំងអស់នោះទេ។ សម្ដេចតេជោ បញ្ជាក់ថា បើគ្រួសារនីមួយៗអាចពង្រឹងអំណាចស្រ្ដីនៅក្នុងវិស័យសេដ្ឋកិច្ចបាន នោះការពង្រឹងសមភាពយេនឌ័រនៅក្នុងសង្គមក៏បានល្អប្រសើរដែរ។
សម្ដេចតេជោ ហ៊ុន សែន ក៏បន្តជំរុញឱ្យពង្រឹងសមត្ថភាពរបស់ស្ដ្រី ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលដល់ស្រ្ដីបន្ថែមទាំងនៅតាមស្ថាប័ន និងគ្រួសារផងដែរ ខណៈសម្ដេចបង្ហាញមោទនភាពដែលស្រ្ដីដែលកំពុងសិក្សាមានចំនួន ៥៤ភាគរយនៃប្រជាជនកម្ពុជាក្នុងវ័យសិក្សា។
សូមជម្រាបថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្ដល់សិទ្ធិអំណាចដល់ស្រ្ដី ត្រូវបានអនុវត្តជាបន្តបន្ទាប់យ៉ាងម៉ឺងម៉ាត់ ចាប់តាំងពីអាណត្តិមុនៗ (តាមរយៈផែនការយុទ្ធសាស្ត្រនារីរតនៈ) រហូតមកដល់អាណត្តិទី៧នេះ ដែលត្រូវបានបញ្ចូលជាស្នូលនៅក្នុង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។ រដ្ឋាភិបាលកម្ពុជា បានចាត់ទុកស្ត្រីជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ» ដោយបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងការបង្កើនសិទ្ធិអំណាចដល់ស្ត្រី និងក្មេងស្រីនៅក្នុងវិស័យគន្លឹះចំនួន៤ គឺ៖ សេដ្ឋកិច្ច ការអប់រំ សុខាភិបាល និងការដឹកនាំសាធារណៈ៕

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣