ព័ត៌មាន
ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច លើកទឹកចិត្តសិស្សទើបប្រឡងបាក់ឌុបរួចទោះលទ្ធផលយ៉ាងណាត្រូវបន្តការសិក្សា
កំពង់ចាម៖ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានចុះដល់មូលដ្ឋាន ដើម្បីលើកទឹកចិត្តដល់សិស្ស ទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាលពីពេលថ្មីៗនេះ ទោះបីជាលទ្ធផលចេញមកជាប់ ឬធ្លាក់ មិនត្រូវបោះបង់ការសិក្សានោះទេ ត្រូវរៀនបន្តទៀត ទាំងនៅកម្រិតថ្នាក់ឧត្តម ឬជំនាញវិជ្ជាជីវៈ ។
ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នាសាលាឃុំទងត្រឡាច ដែលមានការចូលរួមពីលោក ពូន វណ្ណា សមាជិកក្រុមការងារ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង មានប្រសាសន៍ថា ជាភព្វសំណាង សម្រាប់សិស្សានុសិស្សក្នុងពេលបច្ចុប្បន្ន ដែលបានសិក្សារហូតបញ្ចប់ថ្នាក់ទី១២ ដែលក្នុងមួយឆ្នាំៗមានចំនួនរាប់ម៉ឺននាក់ នៅទូទាំងប្រទេស ដោយឡែកកូនចៅនៅឃុំទងត្រឡាចនេះ ក្នុងមួយឆ្នាំៗមានចំនួនច្រើនគួរសម បានរៀនចប់ថ្នាក់ទី១២ និងបានប្រឡងបាក់ឌុបថែមទៀត ហើយនេះជាគោលដៅមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះនូវធនធានមនុស្ស។
ឯកឧត្តមបានបន្តថា ការបានរៀនសូត្រដល់កម្រិតនេះ គឺមិនអាចភ្លេចបានឡើយ ពីកិច្ចខិតខំរបស់ឪពុកម្ដាយ ឬអាណាព្យាបាល ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្គត់ផ្គង់ការសិក្សា រីឯលោកគ្រូអ្នកគ្រូ ប្រឹងប្រែងបង្រៀន ខណៈរាជរដ្ឋាភិបាលដែលជាតួអង្គសំខាន់មួយ បានកសាងនូវសាលារៀន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីឲ្យកុមារ និងយុវជនកម្ពុជាបានសិក្សារៀនសូត្រ ទទួលបានចំណេះដឹង ដើម្បីជួយខ្លួនឯង គ្រួសារ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ។
ឯកឧត្តមប្រធានក្រុមការងារ បានបន្ថែមថា ដោយឡែកបើនិយាយពីការប្រឡងមធ្យមសិក្សាទុតិយភូមិ គឺជាគោលដៅមួយរបស់សិស្សានុសិស្ស ដែលបានប្រឹងប្រែងរៀនអស់រយៈពេលជាង១០ឆ្នាំ ប៉ុន្តែយ៉ាងណាក៏ដោយ ទោះលទ្ធផលជាប់ ឬធ្លាក់ សិស្សទាំងអស់កុំមានការតូចចិត្ត ឬបោះបង់ការសិក្សាបន្ត ដែលនៅថ្នាក់សាកលវិទ្យាល័យក៏មានថ្នាក់បរិញ្ញាបត្រ ហើយរាជរដ្ឋាភិបាលក្នុងអាណត្តិនេះ ក៏បានដាក់ចេញនូវកម្មវិធីនយោបាយ គឺការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ ខណៈដែលយុវជនស្ថិតក្នុងគ្រួសារក្រីក្រ ក៏មានប្រាក់ឧបត្ថម្ភ រហូតរៀនជំនាញវិជ្ជាជីវៈចប់ផងដែរ ហើយទាំងអស់នេះ គឺជាឱកាសល្អ សម្រាប់យុវជនកម្ពុជា ក្នុងការរៀនជំនាញមួយ អាចប្រកបមុខរបរសម្រាប់ចិញ្ចឹមជីវិតបាន ។
ជាមួយគ្នានេះ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ក៏បានអំពាវនាវផងដែរ ទៅកាន់សិស្សទាំង២៤នាក់ ក្នុងឃុំទងត្រឡាច ដែលទើបប្រឡងបាក់ឌុបចប់ សូមទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត ឬអ្នកមិនទាន់បានចុះឈ្មោះ សូមទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២៧ និងបោះឆ្នោតសកលនៅឆ្នាំ២០២៨ខាងមុខ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមការងារ និងសហការី ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ ថ្នាក់ពេទ្យ រួមទាំងថវិកាមួយចំនួនផ្ដល់ជូនសិស្សទាំង២៤នាក់ រួមទាំងអាណាព្យាបាល លោកគ្រូ អ្នកគ្រូដែលបានចូលរួមក្នុងពិធី ជាមួយនឹងឧបត្ថម្ភថវិកាមួយចំនួន សម្រាប់ដំណើរកម្សាន្តទៅតាមបណ្ដាខេត្ត រៀបចំដោយអាជ្ញាធរ និងសាលារៀនក្នុងឃុំទងត្រឡាចផងដែរ ដែលសរុបថវិកាប្រមាណជាង ៤លានរៀល ៕ អត្ថបទ បាន សុខរិទ្ធិ




-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន6 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន6 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន3 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា