ព័ត៌មាន
ពលរដ្ឋភ្នំពេញ ជូនពរថ្នាក់ដឹកនាំនិងអ្នកបំពេញការងារគម្រោងព្រែកជីកហ្វូនណនតេជោ ឲ្យប្រព្រឹត្តទៅដោយជោគជ័យ
ភ្នំពេញ ៖ ២ថ្ងៃទៀតប៉ុណ្ណោះ គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវប្រកាសបើកដំណើរការសាងសង់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។ ប្រជាពលរដ្ឋដែលរស់នៅ និងបំពេញការងារនៅរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា បានត្រៀមរួចរាល់ដើម្បីចូលរួមអបអរសាទរនាពេលខាងមុខតាមមូលដ្ឋានរៀងៗខ្លួន និងបានសម្តែងការជូនពរចំពោះថ្នាក់ដឹកនាំ ក៏ដូចជាក្រុមការងារដែលត្រូវបំពេញបេសកម្មនេះ ឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យគ្រប់ភារកិច្ច។
ជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋរស់នៅសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង អ្នកស្រី ដួង ស៊ីថន បានឲ្យព័ត៌មាន ប៊ីធីវី ដឹង នៅព្រឹកថ្ងៃទី៣ ខែសីហានេះថា ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ រូបគាត់រួមជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ បានត្រៀមអបអរសាទរ បើទោះបីជាជាប់រវល់ការងារក្តី ក៏នឹងឆ្លៀតពេលចូលរួមពីចម្ងាយ នៅវេលាម៉ោង៩៖០៩នាទីព្រឹក ដោយមានឧបករណ៍មួយចំនួន ដើម្បីគោះបង្ហាញអំពីអ្វីដែលជាឆន្ទៈក្នុងនាមជាពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជា ព្រោះបានបង្ហាញពីចលនាជាតិ និងការសាមគ្គីភាពរបស់ជនរួមជាតិទាំងមូលទៅលើគម្រោងព្រែកជីកដែលជាប្រវត្តិសាស្រ្តដ៏សំខាន់នេះ។
ទាក់ទិនគម្រោងព្រែកជីកហ្វូណនតេជោនេះដែរ អ្នកស្រី ទេព ផល្លា ជាពលរដ្ឋរស់នៅតំបន់ដូចគ្នាខាងលើ បានបង្ហាញការគាំទ្រពេញទំហឹង ហើយរំពឹងទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តដឹកនាំប្រទេសឲ្យរីកចម្រើនទៅមុខបន្ថែមទៀត ដែលនាំមកនូវសុខសន្តិភាព តាមរយៈការដាក់ចេញនូវគោលការណ៍នានា សំដៅរក្សាឲ្យបាននូវសុខដុមរមនៅក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងការទទួលបាននូវសុខមាលភាពសង្គម និងអត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត។
ដើម្បីជាការអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំដល់សាធារណជន ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ចូលរួមឲ្យបានកុះករ និងអធិកអធម តាមរយៈការទូងស្គរ វាយគង ជួង រគាំង ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយ នៅវេលាម៉ោង ៩:០៩នាទីព្រឹក។ គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ៕
អត្ថបទ ឈិត បូរ៉ាវី




-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី