ព័ត៌មាន
ក្រសួងប្រៃសណីយ៍ បើកសិក្ខាសាលាស្តីពី «កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិ លើកទី៧» ដើម្បីបញ្រ្ជាបការយល់ដឹងសិស្ស-និស្សិត និងទាញអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ
រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកបណ្ឌិត Masaki Shirakawa នាយកមជ្ឈមណ្ឌលប្រើប្រាស់បរិស្ថានលំហអាកាស (Space EnvironmentUtilization Center) នៃទីភ្នាក់ងាររុកអាវកាសជប៉ុន – JAXA និងលេខាធិការដ្ឋាន Kibo-ABC (តាមប្រព័ន្ធវីដេអូ) តំណាងក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំ-មន្ត្រីរាជការ ក.ប.ទ. សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិតមកពីវិទ្យាល័យ និងសាកលវិទ្យាល័យនានា សរុបប្រមាណ ៣៥០រូប នៅសាលសន្និសីទ នៃ ក.ប.ទ.។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានចាត់ទុកសិក្ខាសាលានាឱកាសនេះ គឺជាការចាប់ផ្តើមដំបូងនៃការផ្សព្វផ្សាយ ការបញ្រ្ជាបការយល់ដឹង និងត្រៀមខ្លួនសម្រាប់ទទួលយកការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាផ្កាយរណប និងលំហអាកាសរបស់សិស្ស-និស្សិត ហើយក៏ជាការត្រៀមខ្លួនសម្រាប់ថ្ងៃអនាគតដើម្បីទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះមកប្រើប្រាស់បម្រើដល់វិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសជាតិ។

ឯកឧត្ដមរដ្ឋមន្ត្រី បានរំឭក អំពីប្រវត្តិបច្ចេកវិទ្យាផ្កាយរណបនៅកម្ពុជា ដែលធ្លាប់ ដំណើរការ ស្ថានីយផ្កាយរណបលើដី សម្រាប់សេវាទូរសព្ទអន្តរជាតិកាលពីឆ្នាំ១៩៨៧ ហើយត្រូវជំនួសវិញនៅឆ្នាំ២០០០ ដោយបច្ចេកវិទ្យាទូរគមនាគមន៍ថ្មីៗ អស់រយៈពេលជាងពីរទស្សវត្សរ៍មកហើយ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថាក្រសួងកំពុងពន្លឿនការរៀបចំក្របខណ្ឌគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងផែនការមេ ផ្នែកផ្កាយរណប និងលំហអាកាស ព្រមទាំងគិតគូរលើការបណ្តុះបណ្តាលធនធានមនុស្ស រួមមាន ការបណ្តុះបណ្តាលបន្ថែមដល់ធនធានមនុស្សដែលមានស្រាប់ ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជំនាញផ្កាយរណប និងលំហអាកាស (ទម្រង់ Fast Track) នៅក្នុងស្រុក និងបានជ្រើសរើសយុវជនកម្ពុជាចំនួន ៤៨រូប ដើម្បីទៅសិក្សានៅប្រទេសចិន ឥណ្ឌា និងបារាំងផងដែរ៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣