ព័ត៌មាន
ការបណ្ដុះបណ្ដាលដែលផ្ដល់ដោយរដ្ឋាភិបាល ធ្វើឱ្យយុវជនមានជំនាញពិតប្រាកដ មាន ការងារធ្វើ និងប្រកបរបរបាន
គិតមកដល់ពេលនេះ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ របស់រាជរដ្ឋាភិបាល បានដំណើរការរយៈពេលជិត៣ឆ្នាំមកហើយ ដោយទទួលសិស្សានុសិស្ស និងយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យរាប់ម៉ឺននាក់ឱ្យចូលរៀនដោយឥតគិតថ្លៃ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង។
ជួបសម្ភាសន៍ជាមួយអតីតសិស្សដែលបញ្ចប់ការសិក្សាជំនាញផ្នែកធុរៈកិច្ចភេសជ្ជៈ នៃវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កញ្ញា ខន ស្រីលីន ដែលបច្ចុប្បន្នកំពុងប្រកបមុខរបរលក់ភេសជ្ជៈនៅផ្ទះ ស្ថិតនៅក្បែរវត្តសំរោងអណ្តែត ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឱ្យព័ត៍មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី១៥ ខែសីហានេះថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល មិនត្រឹមតែផ្តល់ការសិក្សាដោយមិនគិតថ្លៃនោះទេ ប៉ុន្តែថែមទាំងបានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀត សម្រាប់សិស្សមកពីគ្រួសារមានបណ្ណសមធម៌ ឬបណ្ណងាយរងហានិភ័យ ដែលនេះជាការជួយជ្រោមជ្រែងយ៉ាងធំធេងដល់ការសិក្សារបស់ពួកគេ។
កញ្ញាបន្តថា គាត់ពិតជាសប្បាយចិត្តណាស់ដែលមានឱកាសទទួលបានការបណ្តុះបណ្តាលនេះ ទោះបីជាមិនបានទទួលប្រាក់ឧបត្ថម្ភដូចសិស្សដែលមានបណ្ណសមធម៌ប៉ុន្តែអាចរៀនបានដោយឥតគិតថ្លៃ ថែមទាំងទទួលការយកចិត្តទុកដាក់ពីគ្រូ បង្ហាត់បង្រៀនដែលមានចំណេះជំនាញច្បាស់លាស់ ហើយសាលាមានសម្ភារៈទំនើបៗឱ្យអនុវត្តផ្ទាល់ដោយមិនចំណាយសូម្បីប្រាក់មួយរៀល។ កញ្ញាបន្ថែមថា កម្មវិធី«រៀនឱ្យចេះ ឱ្យមានការងារធ្វើ»នេះ មិនមែនគ្រាន់តែជាពាក្យស្លោកនោះទេ ប៉ុន្តែជាការពិតជាក់ស្តែងដែលកំពុងកើតឡើងជាក់ស្តែង។
កញ្ញាក៏បានអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលចង់មានជំនាញមួយពិតប្រាកដ ជាពិសេសប្រជាពលរដ្ឋដែលចំណាកស្រុក ជនភៀសសឹក ក៏ដូចជាយុវជនបោះបង់ការសិក្សា អាចងាកមករៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ទៅតាមចំណង់ចំណូលចិត្តរៀងខ្លួន ព្រោះមានជំនាញច្រើនវិស័យដែលកំពុងរង់ចាំសិស្សចុះឈ្មោះចូលរៀន។
គិតចាប់ពីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសា រងាយរងហានិកភ័យ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតត្រឹមឆមាសទី១ ឆ្នាំ២០២៦ មានយុវជនបានចុះឈ្មោះរៀនជំនាញផ្សេងៗគ្នាមានចំនួនប្រមាណជាង២៧ម៉ឺននាក់។ ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ឱ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃកា រយោគយល់គ្នាជាមួយវិស័យឯកជនជាច្រើន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជនក្នុងការផ្តល់ជំនាញ បង្កើ នជំនាញ ផ្លាស់ប្តូរជំនាញ និងបង្កើនផលិតភាពការងារ ដើម្បីធានាថា ពលរដ្ឋកម្ពុជាមានជំនាញមួយពិតប្រាកដ ដែលអាចទទួលបានការងារ និងមុខរបរសមរម្យ និងមានស្ថិរភាពចំណូលស្របតាមការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្រ្តី៕ អត្ថបទ៖ បូរ៉ាវី
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣