ព័ត៌មាន
កម្ពុជា-ជប៉ុន ចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការកម្មវិធីលើកកម្ពស់ប្រព័ន្ធវាយតម្លៃជំនាញ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បានចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការស្តីពីកម្មវិធីលើកកម្ពស់ប្រព័ន្ធវាយតម្លៃជំនាញ ជាមួយក្រសួងសុខាភិបាល ការងារ និងសុខុមាលភា ពនៃប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ប៉ុក ប៉ាន់ នៅទីស្ដីការក្រសួង។

ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២ ខែសីហា បានឲ្យដឹងថា ឯកសារអនុស្សរណៈលើកិច្ចសហប្រតិបត្តិការនេះ ត្រូវបានចុះហត្ថលេខា រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលតំណាងដោយ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ជាមួយក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពនៃប្រទេសជប៉ុន តំណាងដោយលោក UCHINO Tomohiro នាយករងទទួលបន្ទុកការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្រៅប្រទេសនៃក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពនៃប្រទេសជប៉ុន។

ក្នុងកម្មវិធីនេះ ឯកឧត្តម ប៉ុក ប៉ាន់ បានមានប្រសាសន៍ថា កម្មវិធីលើកកម្ពស់ប្រព័ន្ធវាយតម្លៃជំនាញ (SESPP)នេះ មានគោលបំណងលើកកម្ពស់ និងការផ្ទេរចំណេះដឹង ស្តីពី“ការធ្វើតេស្ត និងការផ្តល់វិញ្ញាបនបត្រជំនាញ” និង “វិធីសាស្ត្រប្រកួតប្រជែងជំនាញ” របស់ប្រទេសជប៉ុន ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងនូវការបណ្តុះបណ្តាលសម្រាប់កម្មករជំនាញនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍តំបន់អាស៊ី។ ឯកឧត្តម សង្ឃឹមថាគម្រោងនេះ នឹងជួយឱ្យការបណ្តុះបណ្តាលជំនាញបច្ចេកទេស (TVET) របស់កម្ពុជាអាចផលិតអ្នកបច្ចេកទេសមានគុណភាពខ្ពស់ ដែលអាចសម្របខ្លួនទៅនឹងការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការក្នុងឧស្សាហកម្មនាពេលបច្ចុប្បន្ន និងអនាគត។
បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គោលដៅសម្រាប់ឆ្នាំ២០២៤ នៃការចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការនេះ គឺផ្តោតទៅលើការធ្វើតេស្តជំនាញសម្រាប់កម្មវិធីបណ្តុះបណ្តាលចំនួន៣ គឺ១)ការថែទាំប្រព័ន្ធអគ្គិសនី
២)ការចែកចាយថាមពល និងការដំឡើងបន្ទះត្រួតពិនិត្យ និង៣)ការភ្ជាប់បណ្តាញ Network។
លោក UCHINO Tomohiro រំពឹងថា គោលដៅរួមនៃគម្រោងនេះនឹងគាំទ្រដល់ការអភិវឌ្ឍន៍ធនធានមនុស្ស “ការប្រកួតប្រជែងជំនាញ” និង “តេស្តជំនាញ” នៅកម្ពុជា។ ជាពិសេស អ្នកវាយតម្លៃនឹងទទួលបានការទទួលស្គាល់ និងចូលរួមប្រគួតប្រជែងជំនាញថ្នាក់ជាតិនៅក្នុងប្រទេសកម្ពុជាផងដែរ៕








អត្ថបទ៖ BTV NEWS
-
ព័ត៌មាន2 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន4 days ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoនគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
-
ព័ត៌មាន4 days agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាបន្ទាន់ឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបឲ្យអស់នូវមុខសញ្ញាក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
-
ព័ត៌មាន4 days agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន4 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»
-
ព័ត៌មាន2 days agoកងពលតូចដឹកជញ្ជូនលេខ៩៩បន្តបើកវគ្គហ្វឹកហ្វឺនបើករថយន្តធុនធ្ងន់លើជំនាញផ្លូវឆ្ងាយ និងតំបន់ព្រៃភ្នំដល់នាយទាហានជំនាន់ទី១០