ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះ ដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងសហគមន៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតពេល ជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះ ដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។
អមជាមួយវីដេអូសំណេះសំណាលដែលសម្ដេចបានបង្ហោះលើបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ការចូលរួមយោបល់របស់សហគមន៍ចំពោះគម្រោងលម្ហែបៃតងទេទឹកពុះ ដែលនឹងត្រូវរៀបចំនៅពេលខាងមុខ គឺដើម្បីធានាថាគម្រោងនោះនឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ ចំគោលដៅដែលសហគមន៍ចង់បាន។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងទៀតថា ក្រៅពីការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋានទេទឹកពុះឱ្យមានភាពប្រសើរឡើង ការពង្រឹងសមត្ថភាពសហគមន៍ តាមរយៈការបណ្តុះបណ្តាលនូវជំនាញ បំណិនពាក់ព័ន្ធមួយចំនួន និងស្តង់ដារសេវាកម្មបានច្បាស់លាស់ ក៏នឹងត្រូវផ្តល់ជូនផងដែរ ក្នុងគោលដៅពង្រឹង និងពង្រីកសក្តានុពលរបស់សហគមន៍ ដើម្បីត្រៀមទទួលអ្នកទេសចរនាពេលខាងមុខ។ និយាយអោយខ្លី និងសាមញ្ញ គឺ “បង្រៀនសហគមន៍អោយចេះរកស៊ី” ក្នុងវិស័យទេសចរណ៍ ដែលនឹងជួយពង្រឹងភាពជាម្ចាស់របស់សហគមន៍ ក៏ដូចជាអនុញ្ញាតអោយពួកគាត់អាចទាញយកផលប្រយោជន៍ជាអតិបរមាពីការអភិវឌ្ឍន៍នៅហ្នឹងកន្លែង៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣