ព័ត៌មាន
ប្រជាពលរដ្ឋឃុំពពេល ស្រុកពញាក្រែក ទទួលបានចង្ក្រានបរិស្ថាន ដើម្បីរួមចំណែកការពារបរិស្ថាន
ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជានាយខុទ្ទកាល័យឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកចង្ក្រានបរិស្ថាន ចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៨០គ្រួសារ មកពី ១០ភូមិ ក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីរួមចំណែកក្នុងការការពារបរិស្ថាន កាត់បន្ថយការប្រើប្រាស់ឥន្ធនៈ ជួយលើកកម្ពស់សុខុមាលភាព និងកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់គ្រួសារ។
ក្នុងឱកាសនោះ ឯកឧត្តម កែវ ពិសិដ្ឋ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកនិងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំជាតិ ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងការរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍមូលដ្ឋាន។
ក្នុងនោះឯកឧត្តម ក៏បានលើកឡើងអំពីសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងគ្រប់ប្រភេទ ដែលបានឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយមិនរាថយ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តពង្រឹងសាមគ្គីភាព ឯកភាពជាធ្លុងមួយ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នារក្សាសុខសន្តិភាព ស្ថិរភាព និងអធិបតេយ្យជាតិឱ្យបានគង់វង្ស។
ឯកឧត្តមបន្ថែមថា រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រតាមរយ:មូលនិធិជំនួយសង្គម ដែលផ្តល់ថវិកាឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ជនមានពិការភាព ជនចាស់ជរា ស្ត្រីមានផ្ទៃពោះ និងក្មេងក្រោមអាយុ ២ឆ្នាំ ព្រមទាំងការផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:សម្រាប់យុវជន នៃគ្រួសារក្រីក្រ និងងាយរងគ្រោះជាដើម។
ទន្ទឹមនឹងនេះ ឯកឧត្តម បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់មានការងារធ្វើ ឱ្យមកចុះឈ្មោះនៅរដ្ឋបាលឃុំ ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានជួយសម្របសម្រួលបញ្ជូនទៅទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗ តាមរយៈមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ជាពិសេសជំនាញដែលមានតម្រូវការនៅទីផ្សារការងារ ដើម្បីបង្កើនឱកាសការងារ និងប្រាក់ចំណូល។
ក្នុងនោះអាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បន្តខិតខំផ្សព្វផ្សាយ និងជួយសម្របសម្រួលដល់យុវជន សិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សា ជាពិសេសអ្នកមានជីវភាពខ្វះខាត និងមិនទាន់មានលទ្ធភាពរកការងារធ្វើតាមជំនាញ ដែលបានសិក្សា ដើម្បីឱ្យពួកគេមានឱកាសទទួលបានការងារសមស្រប និងរួមចំណែកសម្រេចបានគោលដៅនៃគោលនយោបាយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល ស្របតាមយិទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១៕











-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣